វិជ្ជា និងចរិយា

ការរៀនបានផលត្រឹមតែចេះដឹង មិនហួសពីចេះដឹងទៅទៀតទេ ។ រៀនទៅចេះតែប៉ុណ្ណោះ​អ្នករៀនចេះដឹងហើយ ទោះក្មេងក្ដីទោះចាស់ក្ដី រមែងមាននិស្ស័យសន្ដានចិត្តទៅតាមប្រក្រតីដើម​ ។ អ្នកប្រមឹកនៅតែប្រមឹកដដែល ព្រោះ​ថាអានុភាពនៃការចេះដឹង មិនអាច​បន្ទន់​និស្ស័យសន្ដានចិត្តនរជនដែលចេះដឹងឲ្យទោរទន់​ទៅតាមការ​ចេះដឹងដោយឯកឯងបានឡើយ ។ តែដោយការចេះដឹងនេះជាបច្ច័យ នរជន​ទើបប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អបាន ។ នរជនណាចេះហើយ មិនប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អទេ, ចរិយាអាក្រក់នៃនរជននោះ ចេញមកខាង​ក្រៅបង្ហាញឲ្យគេឃើញច្បាស់ បានជាគេពោលថា “ចេះដឹងហើយម្ដេចក៏នៅប្រព្រឹត្តអាក្រក់​ទៀត? “ ។ វិញ្ញូជនអ្នកចេះដឹង បើឥតចរិយាល្អតើនឹងធ្វើអ្វីកើត? ដូចដាវមុននៅក្នុងស្រោម ។ ប្រទេសជាតិចម្រើនដោយសារតែពលរដ្ឋមានចរិយាល្អ ប្រទេសវិនាសក៏ព្រោះតែឥតចរិយាល្អ ។ ចរិយាល្អនេះមានតម្លៃប្រសើរបំផុត ។ ចរិយាគឺអ្វី?​ការប្រព្រឹត្តទៅតាមគន្លងធម៌ ការប្រព្រឹត្តសេចក្ដីល្អ​ទៅតាមទំនងខ្លួនជាមនុស្ស តម្កល់ខ្លួនឲ្យ​នៅក្នុងមនុស្សធម៌ មាន​កាយវាចាចិត្តស្ងប់សុភាពរៀបរយ មានមេត្តាករុណាចំពោះសត្វ ព្យាយាម​រៀន ព្យាយាមធ្វើការ មានះក្នុងការងារ មានសច្ចៈក្នុងការងារ ។ល។ ទាំងអស់​នេះ​​ហៅថា ចរិយា ។

ដកស្រង់ពីសៀវភៅ៤០សរសេរតាមសូត្ររបស់ រ.គោវិទ ព.ស២៤៩៩ គ.ស១៩៥៦

ហេតុអ្វីពេលដាក់បាត្រលោក ត្រូវដោះស្បែកជើង?

អាចចាត់ទុកថា ជាចម្ងល់មួយ​ដែលមានមនុស្សច្រើនណាស់​កំពុងរកចម្លើយ​មិន​ទាន់​ឃើញ​ថា  ហេតុអ្វីនៅពេលដាក់បាត្រលោក មិនគួរពាក់ស្បែកជើង​?​ចម្លើយគឺៈ

១.ការមិនពាក់ស្បែកជើងខណៈពេលដាក់បាត្រលោក គឺជាកិច្ចសម្ដែង​ការគោរពដល់ព្រះសង្ឃ ។

២.ជាការហ្វឹកហាត់ស្មារតីក្នុងពេលដើរ ដើម្បីឲ្យប្រយ័ត្នប្រយែង​ក្រែងលោជាន់លើកម្ទេច ឬដុំថ្មដុំក្រួសជាច្រើន ។

៣.ជាវិន័យកម្មរបស់ភិក្ខុសង្ឃ ព្រោះក្នុងគ្រាពុទ្ធកាល ព្រះភិក្ខុសង្ឃ​មិន​ពាក់​​ស្បែកជើង ខណៈពេលនិមន្តចូលទីប្រជុំជន តែព្រះអង្គទ្រង់​អនុញ្ញាត​​​​ឲ្យ​ពាក់ខណៈពេលនិមន្តចូលក្នុងព្រៃ ឬទីដទៃក្រៅពីភូមិស្រុក ។

ហេតុដូច្នេះហើយ ទើបក្នុងសម័យពុទ្ធកាល ព្រះភិក្ខុសង្ឃទ្រង់មិនពាក់ស្បែកជើង​ខណៈពេលនិមន្ដបិណ្ឌបាត្រចង្ហាន់នៅតាមភូមិស្រុក ។

 ដកស្រង់ពីទស្សនាវដ្ដីខ្មែរអប្សរា

សង្ឃដិកាសម្ដេចព្រះឧត្តមមុនី ហេង លាងហោ

អ្នកខ្លះយល់ឃើញថា៖

“បើកូនស្លាប់កុំឲ្យម៉ែឳធ្វើបុណ្យឲ្យកូន បើប្អូនស្លាប់ក៏កុំឲ្យបងធ្វើបុណ្យឲ្យប្អូនដែរ បើកំពុងមានកុំឲ្យធ្វើបុណ្យព្រោះវាឆាប់​ក្រទៅវិញ ។”

សូមបញ្ជាក់ដោយខ្លីថា៖

“កូនដែលស្លាប់ទៅហ្នឹងជាកូនអ្នកណា?​ មិនកូនយើង។ អ្ហើយអ្នកណាចង់បាន? មិនយើង ។ អ្ហើយអ្នកណាអាណិតអាសូរវា? មិនយើង ។ អ្ហើយពេលវាងាប់ទៅ​អ្នកណាយំខ្លះ ? មិនយើងគឺម៉ែឳ ។ អ្ហើយបើម៉ែឳមិនធ្វើបុណ្យឲ្យទៅ​តើអ្នកណាធ្វើឲ្យ ព្រោះអ្នកដទៃជាបុរសស្រ្ដីដូចជាយើងជាម៉ែជាឳគេដែរ ប៉ុន្ដែ​គេអត់ដែលស្រលាញ់ គេទំនុកបំរុង គេស្ដាយស្រណោះអាលោះអាល័យ សូម្បីតែវាងាប់ទៅហើយ ក៏គ្មានអ្នកណាសម្រក់ទឹកភ្នែកដូចជាយើងជាម៉ែឳដែរ ។​អ្ហើយបើម៉ែឳមិនធ្វើបុណ្យឲ្យវា តើអ្នកណាធ្វើបុណ្យឲ្យ ? បើគ្នាកើតទីកន្លែង​ដែលអត់ មិនអត់រហូតទៅហើយ ?”

 

ស្រង់ចាកធម្មទេសនារបស់សម្ដេចផ្ទាល់

 


ឱវាទ១៧បទ

 

បុណ្យបញ្ចុះព្រះសព សម្ដេចព្រះឧត្តមមុនី ហេង លាងហោ

ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាសិស្សគណ ពុទ្ធបរិស័ទ កូនក្មួយ និងក្រុម​ញាតិ ព្រមទាំងលោកអាចារ្យ គណៈកម្មការ វត្តព្រះពុទ្ធមានបុណ្យ សូមគោរពអារាធនានិមន្ដ សម្ដេច ព្រះរាជាគណៈគ្រប់ឋានានុក្រម និងព្រះករុណា ព្រះថេរានុថេរៈ សម្ដេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទសប្បុរសជន យាង និមន្ដ និង អញ្ជើញ ចូលរួមជួយឧបត្ថម្ភ ចាប់មគ្គផល និងអនុមោទនានូវមហាកុសលក្នុងពិធីបុណ្យបញ្ចុះព្រះសពរបស់ សម្ដេចព្រះឧត្តមមុនី ហេង លាងហោ ដែលនឹងប្រព្រឹត្ដទៅដូចកម្មវិធីខាងក្រោម ៖

កម្មវិធីបុណ្យ

ពិធីនេះមានរយៈពេល ៣ថ្ងៃៈ

» ថ្ងៃ ព្រហស្បតិ៍ ៩រោច ខែពិសាខ ព.ស២៥៥៥ / ២៦ ឧសភា ២០១១

៧   : ០០ ជួបជុំពុទ្ធបរិស័ទ សិស្សគណ កូនក្មួយចៅ និងក្រុមញាតិ ថ្វាយកម្រងផ្កា វន្ទាសុំ ខមាទោស រួចនមស្ការព្រះរតនត្រ័យ បង្សុកូលឧទ្ទិស ប្រគេន ចំពោះបដិសន្ធិវិញាណព្រះសព ។
៩   : ៣០ វេរចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ
១៤ : ៣០ និមន្ដព្រះសង្ឃ ៨៩អង្គចម្រើនព្រះបរិត្ត
១៦ : ៣០ យាងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស​ សម្ដេចព្រះមហាសង្ឃរាជ​ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះធម្មវិសេសទេសនា ។

» ថ្ងៃ សុក្រ ១០រោច ខែពិសាខ ព.ស២៥៥៥ / ២៧ ឧសភា ២០១១

៦   : ០០ ប្រគេនយាគូព្រះសង្ឃ
 ​​​​: ១៥ រំកិលព្រះសពដាក់លើរថយន្ដ ដង្ហែតាមដងវិថីនានា រួចលើកព្រះសព តម្កល់លើព្រះសុមេរុ (ព្រះមេន) ។
១០ : ​​០០ វេរចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ ៨៩ អង្គ
១៤ ​: ៣០ និមន្ដព្រះសង្ឃ ៨៩អង្គចម្រើនព្រះបរិត្ត
១៦ : ៣០ យាងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះសង្ឃនាយក​​នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះធម្មវិសេសទេសនា ។
១៩ : ០០ ថ្វាយកម្រងផ្កា គ្រឿងក្រអូប និងអុជកាំជ្រួច ផ្កា ភ្លើង ថ្វាយព្រះសព បន្ដបន្ទាប់មកសូត្រធម្មសង្វេគរហូតទល់ភ្លឺ ។

» ថ្ងៃ សៅរ៍ ១១រោច ខែពិសាខ ព.ស២៥៥៥ / ២៨ ឧសភា ២០១១

៤  : ៣០ រំកិលព្រះសព និមន្ដបញ្ចុះក្នុងព្រះចេតិយ
៦  : ០០ ប្រគេនយាគូព្រះសង្ឃ
៨  : ៣០ និមន្ដព្រះសង្ឃ ៨៩អង្គ គោចរបិណ្ឌបាត
៩  : ៣០ និមន្ដព្រះសង្ឃដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យ

អ្នកផ្ដើមបុណ្យ

សម្ដេចព្រះពោធិវង្ស អ៊ំ លឹមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ

សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ

ព្រះគ្រូសូត្រ ស្ដាំ ឆ្វេង និង ព្រះសង្ឃ វត្ដព្រះពុទ្ធមានបុណ្យទាំងអស់

ឯកឧត្ដម ស៊ុយ សែម និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម គាត ឈុន និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម ជាម យៀប និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម មិន ឃិន និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ព្រមទាំងបុត្រ
លោកឧកញ៉ា ថៃ សេងឡុង ព្រមទាំងបុត្រ
ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម ទៀង សេង និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម អ៊ុំ ញ៉ាញ់ និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម កែប ជុតិម៉ា និងលោកជំទាវ ព្រមទាំងបុត្រ
លោកជំទាវ ក្រូច សំអាន  ព្រមទាំងបុត្រ
លោក គួច ថុងហាក់ និងភរិយា ព្រមទាំងបុត្រ
ឯកឧត្ដម វង់ សំអាត និងលោកជំទាវ ព្រមទាំងបុត្រ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងសាកលវិទ្យាល័យព្រះសីហនុរាជ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទវត្តព្រះពុទ្ធមានបុណ្យ

ចូលរួមមូលនិធិបាយ័ន ទ្រទ្រង់សមរភូមិមុខ ​

ខាងក្រោមនេះ ជាព្រះនាមព្រះសង្ឃ និងឈ្មោះពុទ្ធបរិស័ទ វត្តព្រះពុទ្ធមានបុណ្យ មួយចំនួន បានចូលរួមជាថវិកា​ជាមួយ​មូលនិធិបាយ័ន​ ដើម្បីទ្រទ្រង់សមរភូមិមុខ និងការពារប្រាសាទព្រះវិហារ

ល.រ នាមអ្នកចូល ចំនួនបច្ច័យ
ភិក្ខុ ម៉ៅ នីម​ ព្រះគ្រូសូត្រស្តាំ ១០០,០០០​​​​៛
ភិក្ខុ​ ចន្ទ័​ ឧត្តម ព្រះគ្រូសូត្រឆ្វង ៨០,០០០​៛
ភិក្ខុ​ តិល កុសល វិន័យធរ ៤៥,០០០​​​៛
ភិក្ខុ​ យួន​ ស៊ាន់​ ១០,០០០​៛
ភិក្ខុ​ កង ម៉េងហង្ស ២០,០០០​៛
ភិក្ខុ​ រ៉េត​ សារ៉ាយ ១០,០០០​៛
ភិក្ខុ​ ឆាន ម៉ៅ ១០,០០០​៛
ភិក្ខុ​ ផន ទី ១០,០០០​៛
ភិក្ខុ​ កែវ ណាល់ ១០,០០០​៛
១០ ភិក្ខុ​ សួស សុភាព ២០,០០០​៛
១១ ភិក្ខុ​ ជុំ​ ចន្ទ័ថុល ១០,០០០​៛
១២ ភិក្ខុ​ ផាន់​ សុភាព ១០,០០០​៛
១៣ ភិក្ខុ​ នន់ ចាន់ថាត ៥,០០០​៛
១៤ ភិក្ខុ​ អាត ១០,០០០​៛
១៥ សាមណេរ សុន នាថ ១០,០០០​៛
១៦ ឧបាសិកា ឆេង ញឹប ១០,០០០​៛
១៧ លោកស្រី ទឹម សុវណ្ណនី 10$
១៨ លោក ផោ គឹមស៊្រុន និងភរិយា 10$
១៩ លោក ជួន វណ្ណា និងភរិយា ២០,០០៛
២០ ឧបាសិកា បែក រិន ១០,០០០​៛
២១ ឧបាសិកា​ ចាន់ យន្ត័ ៥,០០០​៛
២២ ឧបាសិកា ភិន សាវី ៥,០០០​៛
២៣ អ្នកស្រី សោម ថាវី ១០,០០០​៛
២៤ កញ្ញា ស៊ិន ឧសភា ១០,០០០​៛
២៥ កញ្ញា ឡុញ ចន្នី ១០,០០០​៛


រៀបចំទេយ្យវត្ថុត្រៀមធ្វើបុណ្យ

បន្ទាប់ពីសម្ដេចព្រះឧត្តមមុនី ហេង លាងហោ បានអនិច្ជធម្មទៅ សិស្សគណ ក្រុមញាតិ និងពុទ្ធបរិស័ទចំណុះ​វត្តព្រះពុទ្ធមានបុណ្យទាំងឡាយ មិនដែល​ប្រងើយ​កន្តើយ​ឡើយ តែងធ្វើពិធីសង្ឃទាន​ឧទ្ទិសប្រគេនសម្ដេចជារៀងរាល់ថ្ងៃពុំដែលខាន ។

សម្រាប់ឱកាសដ៏ខ្លីខាងមុខនេះ សិស្សគណ ក្រុមញាតិ និងពុទ្ធបរិស័ទទាំងឡាយ នឹងរៀបចំ ធ្វើបុណ្យដ៏ឱឡារិកមួយប្រគេនសម្ដេច ហេតុនេះហើយទើបព្រះសង្ឃ ពុទ្ធបរិស័ទទាំងឡាយ បានចាប់ផ្ដើមរៀបចំកិច្ចការទាំងឡាយសម្រាប់ពិធីនេះ ។

ជាក់ស្ដែង ស្លាដកប្រមាណជិត១០០ កញ្ចប់ត្រូវបានរៀបចំវេចខ្ចប់រួចរាល់ហើយ ដោយ ពុទ្ធបរិស័ទ មកដល់ថ្ងៃ ៥ធ្នូ ឆ្នាំ២០១០ នេះ។

សូមអានបន្ថែមក្នុង ដំណឹងផ្សេងៗ