ទម្លាប់ល្អសុខភាពល្អ

អត្ថបទខាងក្រោមនេះ​អាត្មាភាពមិនបានចាំថាដកស្រង់ចេញពីប្រភពណាទេ​ដូច្នេះសូម

ទោស​និងសូមអរគុណផងចំពោះម្វាស់អត្ថបទ។

ដែលអាត្មាភាពយកអត្ថបទនេះមកផ្សាយ​ព្រោះឃើញថាមានសារៈសំខាន់ណាស់​ចំពោះសុខភាព​ម្យ៉ាងទៀតត្រូវទៅតាមពុទ្ធបំណង់ដែលសំដែងទុកមកថា​​​”​អរោគ្យំ​​បរមា​លាភា​​ការមិនមានរោគជាលាភដ៏ឧត្ដម”​​។​ដូច្នេះសូមទស្សនាករទាំងឡាយ​យកចិត្តទុកដាក់​ក្នុង​រឿងនេះឲ្យមែនទែន។

សុខភាព​​របស់​អ្នក​នឹង​គ្មាន​បញ្ហា​ឡើយ​ ប្រសិន​បើ​បាន​ថែទាំ​ដោយ​វិធី​ងាយៗ​​​ដូច​ខាង​ក្រោម​នេះ៖

១- កុំ​ខ្ជិល​ដូរ​​អេប៉ុង​លាង​ចាន​ ត្រូវ​​ប្ដូរ​ថ្មី​រៀងរាល់​ខែ​ ពីព្រោះ​អេប៉ុង​នេះ​ហើយ​ជា​ឧបករណ៍​ដែល​មេរោគ​ចូល​ចិត្ត​មក​ពូន​ផ្ដុំ​គ្នា​ បំផ្លាញ​សុខភាព​អ្នក។

២- ប្រើ​ទឹក​សាប៊ូ​លាង​ចាន​ជូន​ផ្ទៃ​ដែល​អ្នក​ធ្វើ​ម្ហូប​ឲ្យ​ស្អាត​ ហើយ​ជូត​ម្ដង​ទៀត​ដោយ​ទឹក​សម្លាប់​មេរោគ​រាល់​លើក​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ ដើម្បី​សម្លាប់​មេរោគ​ដែល​ជាប់​នឹង​សាច់​ និង​បន្លែ​ស្រស់។

៣- រលាស់​វាំងនន​ងូត​ទឹក​ក្រោយ​ពី​ងូត​ទឹក​រួច​ដើម្បី​បណ្ដេញ​សំណើម​កុំ​ឲ្យ​ កើត​ផ្សិត​ ហើយ​កុំ​ភ្លេច​ដោះ​វាំងនន​យក​ទៅ​បោកគក់​យ៉ាង​ហោច​ណាស់​មួយ​ខែ​មួយ​ដង​ ពីព្រោះ​មេរោគ​ផ្សិត​ដែល​ជាប់​តាម​វាំងនន​នេះ​ គឺ​ជា​ឃាតក​ឈាម​ត្រជាក់​ដែល​យើង​ច្រើន​តែ​មើល​រំលង។

៤- លាង​ដុស​ខាត់​ភោជន៍​លាង​មុខ​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ពួន​បាន។

៥- បន្ទប់​ទឹក​គួរ​តែ​មាន​ខ្យល់​ចេញ​ចូល​ល្អ​ ដើម្បី​បញ្ចេញ​បាក់តេរី​ពី​ខ្យល់។ ប្រសិន​បើ​បន្ទប់​ទឹក​របស់​អ្នក​បិទ​ជិត​ទាំង​៤​ផ្នែក​​ យ៉ាង​ហោច​ណាស់​គួរ​តែ​បំពាក់​កង្ហារ​ដើម្បី​ជួយ​បញ្ចេញ​ខ្យល់​ខ្លះ។

៦- លាង​ដៃ​ឲ្យ​ស្អាត​មុន​នឹង​ទទួល​អាហារ​រាល់​លើក​ ដើម្បី​កម្ចាត់​មេរោគ​ដែល​អាច​នឹង​ជាប់​មក​តាមរយៈ​របស់របរ​សម្ភារៈ​ ប្រើប្រាស់​សាធារណៈ​ទាំងឡាយ។

៧- ក្រោយ​ពី​ចុច​ទឹក​បង្គន់​ហើយ​គួរ​តែ​បិទ​គម្រប​តែ​ម្ដង​ ពីព្រោះ​ក្រោយ​ពី​យើង​ចុច​ទឹក​បង្គន់​ ពេល​នោះ​មេរោគ​នឹង​សាយភាយ​ឡើង​មក​ក្នុង​ខ្យល់។ ដូច្នេះ​ការ​បិទ​គម្រប​នឹង​ជួយ​ឃាំង​មេរោគ​កំណាច​នេះ​មិន​ឲ្យ​រសាត់​អណ្ដែត​ ចូល​ច្រមុះ។

៨-​មួក​គ្រប​ងូត​ទឹក​របស់​ស្ត្រីៗ​ជា​ឧបករណ៍​ដែល​ផ្អាប់​សំណើម​ ដូច្នេះ​​ការ​​យក​វា​មក​គ្រប​ងូត​ទឹក​វា​មិន​ខុស​ពី​យក​មេរោគ​មក​ដាក់​លើ​ សក់​ដ៏​ស្អាត​របស់​អ្នក​ឡើយ។ ដូច្នេះ​​អ្នក​គួរ​តែ​យក​មួក​នោះ​ទៅ​សំដិល​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់។ បើ​មួក​ចាស់​ហើយ​គួរ​តែ​ប្ដូរ​ថ្មី​ដើម្បី​កុំ​ឲ្យ​មក​អង្គុយ​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​សក់​ជ្រុះ​ច្រើន​ម្ល៉េះ?

៩- សារ៉េ​សីតុណ្ហភាព​ទូ​ទឹកកក​ ៣៧​អង្សា​ហ្វារ៉េនហៃត៍​ឡើង​ទៅ​ដើម្បី​កុំ​ឲ្យ​បាក់តេរី​ដែល​មាន​ពី​អាហារ​មាន​ឱកាស​រីក​រាលដាល។

១០- ប្រមូល​សំរាម​ចោល​រាល់​ថ្ងៃ​ មិន​ត្រូវ​ផ្អាប់​សំរាម​ទុក​ទេ​ ព្រោះ​អាកាសធាតុ​​ក្ដៅ​ដូច​ជា​ស្រុក​យើង​នេះ​ មេរោគ​ក្នុង​ធុង​សំរាម​នឹង​សប្បាយ​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ​អ្នក​គួរ​ប្រើ​អាល់កុល​ជូត​ធុង​សំរាម​ឲ្យ​បាន​ញឹកញាប់​ផង។

១១- ធ្វើ​ជា​​មេផ្ទះ​ឈ្លាសវៃ​ក្នុង​ពេល​ចម្អិន​អាហារ​ គួរ​ចែក​ជ្រញ់​សម្រាប់​ហាន់​បន្លែ​ និង​ហាន់​សាច់​ឲ្យ​ដាក់​ពី​គ្នា​ ពីព្រោះ​បាក់តេរី​ដែល​មាន​ពី​សាច់​វា​មាន​​ច្រើន​ជាង​បន្លែ។ ម្យ៉ាង​ទៀត​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ កុំ​ភ្លេច​យក​ជ្រញ់​ដាក់​ស្រុស​ទឹក​​ក្ដៅ​ផង។

១២- បើ​អ្នក​ចិញ្ចឹម​ឆ្មា​ ឬ​ឆ្កែ​ គួរ​តែ​​ចេះ​បង្រៀន​សត្វ​ទាំង​នោះ​ឲ្យ​មាន​របៀប​ មិន​ត្រូវ​ឲ្យ​វា​ចូល​មក​រញ៉រញ៉ៃ​ក្នុង​ផ្ទះ​បាយ​ ព្រោះ​អង្កែ​ ចៃ​ ឬ​មេរោគ​តាម​ជើង​របស់​វា​​អាច​ធ្លាក់​ចូល​ក្នុង​ចាន​អាហារ។

១៣- បើ​មាន​អាហារ​សល់​ក្លាស្សេ​ ពេល​យក​មក​ទទួល​​ទាន​ម្ដង​ទៀត​គួរ​តែ​កម្ដៅ​ឲ្យ​ក្ដៅ​​រាល់​លើក​ដើម្បី​សម្លាប់​បាក់តេរី៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: