បុរាណមង្គលរបស់មនុស្ស១០យ៉ាង

១.បដិសន្ធិគ្គហមង្គល​   ៖ មង្គលដែលគេធ្វើ ក្នុងពេលដែលកូនមកចាប់ផ្ទៃ

២.វិជាយនមង្គល            ៖ មង្គលដែលគេធ្វើ ក្នុងពេលដែលកូនប្រសូតមកហើយ

៣.នាមគ្គហនមង្គល      ៖ មង្គលដែលគេធ្វើ ក្នុងពេលឲ្យឈ្មោះកូន

៤.​កណ្ណវិជ្ឈនមង្គល​      ៖ មង្គលដែលគេធ្វើ ក្នុងពេលចោះត្រចៀកកូន

៥.វត្ថនិវាសបនមង្គល   ៖ មង្គលដែលគេធ្វើ ក្នុងពេលឲ្យកូនស្លៀកពាក់ ខោ អាវ​ មាន ថ្នេរ​ មានដៃ មានជើង មានហោប៉ៅ​ ដូចមនុស្សចាស់

៦.កេសារោបនមង្គល   ៖ មង្គលដែលគេធ្វើ ក្នុងពេលកោរបង្ហើយ ឬកោរសក់ឲ្យកូន

៧.អាវាហវិវាហមង្គល     ៖ មង្គលដែលគេធ្វើ ក្នុងពេលឲ្យកូនប្រុសស្រី​ បានជួបគ្នាជា គូរស្រករ

៨.គេហប្បវេសនមង្គល  ៖ មង្គលដែលគេធ្វើ ក្នុងពេលចូលនៅក្នុងផ្ទះថ្មី

៩.វប្បមង្គល                        ៖ មង្គលដែលគេធ្វើ ក្នុងពេលរៀបសាប ព្រួស ដាំស្រូវ​សណ្ដែក ពោត ជាដើម

១០.អាយុវឌ្ឃនមង្គល      ៖ មង្គលដែលគេធ្វើ ដើម្បីចំរើនអាយុ

សូមបញ្ជាក់ថា មង្គលទាំងអស់នេះ មិនមានរៀបរាប់ថា​ ត្រូវធ្វើរបៀបណាទេ ព្រោះជា​ទំនៀមទំលាប់​ របស់មនុស្សមានមកជាយូរយារណាស់មកហើយ ក្នុងសម័យកាលណា​ក៏គេធ្វើដែរ ប៉ុន្តែយើងអ្នកកាន់​ ជឿពុទ្ធសាសនា ដែលជាសាសនាត្រឹមត្រូវ ជាសច្ចធម៌​ប្រសើរបំផុត​ គួរធ្វើតាមបៀបពុទ្ធសាសនាចុះ ទើបបានផល្លានិសង្ស តួយ៉ាងដូចជាការ​គោរពតាមមង្គលទាំង៣៨ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឆ្លើយតបសំនួររបស់ទេវតា​ជាដើម។

បុរាណមង្គល១០យ៉ាងនេះ មានប្រាកដក្នុងព្រះត្រៃបិដកផ្នែកខាងព្រះសូត្រ ប៉ុន្តែមិន​មានការបញ្ជាក់ថា ធ្វើយ៉ាងណាៗ ក្នុងពិធីនីមួយៗទេ។

ដោយ សម្ដេចព្រះឧត្តមមុនី ហេង លាងហោ ចៅអធិការវត្តព្រះពុទ្ធមានបុណ្យ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: