មានកុំអរក្រកុំភ័យ

បើអ្នកមានសំណាងទៅមុខ          មានសម្បត្តិទុកទាំងប៉ុន្មាន

កុំភ្លើភ្លេចខ្លួនត្រូវប្រុងប្រាណ         រិះគិតឲ្យបានច្រើនទៅទៀត         ។

ទើបទ្រព្យសម្បត្តិនោះគង់នៅ      នឹងមានតទៅដល់មួយជាតិ

បើសិនចាយវាយឥតមារយាទ     នឹងឃ្លាតអន្តរាយខូចអាសា           ។

បើបានជាក្រកុំឲ្យភ័យ                    នាំបាត់ស្មារតីអាប់ប្រាជ្ញា

វង្វេងខ្វល់ចិត្តដល់អាត្មា                រកស៊ីធ្វើការអ្វីពុំបាន                          ។

ក្រហើយអ្នកអើយត្រូវតែខំ           ស៊ូរទ្រាំនឿយហត់កុំថ្នមប្រាណ

បើអ្នកខំរត់ឥតស្រាកស្រាន្ត        ​ នឹងបានសម្បត្តិដូចប្រាថ្នា                 ។

ហេតុនេះទោះក្រដូចម្ដេចក្ដី         ចូរកុំអាលភ័យជ្រុលអាត្មា

រកស៊ីសុចរិតមានទេវតា                រក្សាចំរើនជាដរាប                              ​។

(កិច្ចសិក្សា ១៩៣៧)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: