ព្រឹកម្សឹលម៉ិញហែទៀនទៅស្រុក

ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០១០ ម្សឹលម៉ិញនេះ ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ កាន ផល្លី លេខាវត្ត, ភិក្ខុ ច័ន្ទ ឧត្ដម ព្រះគ្រូសូត្រឆ្វេង និង ភិក្ខុ តឹល កុសល ព្រះវិន័យធរ វត្តព្រះពុទ្ធមានបុណ្យ មួយអន្លើដោយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ទៀត បានធ្វើ ដំណើរតាមរថយន្ដ ដង្ហែទៀន និងប្រេងវស្សា ព្រមទាំងសម្ភារៈជាច្រើនទៀត ទៅប្រគេន ភិក្ខុសង្ឃ នៅវត្តពោធិព្រឹក្ស ភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែល​ជាស្រុកកំណើតរបស់សម្ដេចព្រះឧត្តមមុនី ហេង លាងហោ ព្រមទាំងខ្ញុំព្រះករុណាអាត្មា គ្រប់អង្គ ។

»ការធ្វើដំណើរ

គ្រប់អង្គ និងទាំងអស់គ្នា បានចាប់ចេញដំណើរពីវត្ត​​ ព្រះពុទ្ធមានបុណ្យ នៅវេលាប្រហែលម៉ោង ៧ព្រឹក ឆ្លងកាត់តាមស្ពានជ្រោយចង្វា ហើយឆ្លងសាឡាង​ព្រែកអញ្ចាញ រួចធ្វើដំណើរតាមផ្លូវជាតិ​លេខ៨ ឆ្ពោះទៅ​​វត្តពោធិព្រឹក្ស ហើយដល់ទីដៅនៅម៉ោង ៩កន្លះ ព្រឹក ។

»សកម្មភាពនៅវត្តពោធិព្រឹក្ស

ក.ការទទួលភ្ញៀវ

ពេលមកដល់វត្តពោធិព្រឹក្សភ្លាម ពុទ្ធបរិស័ទនៅទីនោះ បានមកទទួលរាក់ទាក់​ភ្ញៀវ ប្រកបដោយភាពរួសរាយស្រស់ស្រាយ មានការលើដៃសំពះទៅតាមប្រពៃណីខ្មែរ និង អញ្ជើញភ្ញៀវទៅរកទីគួរសមជាដើម ។

ខ.ការប្រារព្ធកម្មវិធី

បន្ទាប់ពីបានរៀបចំទេយ្យវត្ថុ មានទៀន ប្រេងម៉ាស៊ូត សាដក និងសម្ភារៈផ្សេងៗទៀត រួចរាល់ហើយ លោកអាចារ្យដែលទៅពីភ្នំពេញទៅ ក៏ដឹកនាំពុទ្ធបរិស័ទ នមស្ការព្រះ​រតនត្រ័យ សមាទានសីល និងវេរចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃ ។

សូមបញ្ជាក់ថា ចង្ហាន់ដែលរៀបចំនោះ សុទ្ធតែមានលក្ខណៈបែបខ្មែរសុទ្ធសាធ មានដូច​ជា សម្លកកូរត្នោត សម្លម្ជូរគ្រឿង សម្លប្រហើរ ជាដើម ឯបង្អែមវិញមានដូចជា នំដុត អំបុកនិងចេក ផងដែរ ។

ម្យ៉ាងទៀត លោកស្រី ទឹម សុវណ្ណនី និងក្រុមរបស់គាត់ ក៏ចំណាយរៀបចំ នំបាញ់ហយ ប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទពិសារក្នុងពិធីនេះដែរ គិតជាប្រាក់អស់ ជាងមួយ លានរៀល ហើយបន្ថែមពិនោះ ក្រុមរបស់គាត់ ក៏បានបវរណាបច្ច័យបួនប្រគេនព្រះ​សង្ឃទាំងអស់១៦អង្គ ក្នុងមួយអង្គ ១៥០០០រៀល ស្មើរ ២៤០០០០រៀល និងប្រគេន សំរាប់ចង្ហាន់តាមវត្តទាំង៥ ក្នុងមួយវត្ត ២៥០០០រៀល ស្មើរ ១២៥០០០រៀល ព្រមទាំង ទេយ្យវត្ថុជាច្រើនទៀត ។

ក្រោយព្រះសង្ឃឆាន់រួច ក៏បានរៀបចំជូនភ្ញៀវ និងពុទ្ធបរិស័ទនៅទីនោះពិសារ ប្រកប ដោយភាពជួបជុំ និងសប្បាយរីករាយ ។

បន្តពីនោះមកទៀត ក៏រៀបចំវេរទេយ្យវត្ថុមានទៀននិងប្រេងជាដើម តែមុននឹងវេរនោះ ព្រះគ្រូសូត្រឆ្វេងបានឡើងប្រកាសឈ្មោះពុទ្ធបរិស័ទដែលបានជួយដល់កម្មវិធី ដូចជា ឈ្មោះអ្នកចូលបច្ច័យ អ្នកចូលប្រេង អ្នកចូលទេយ្យវត្ថុ និងអ្នកឧបត្ថម្ភចង្ហាន់ជាដើម ។

តាមសេចក្ដីប្រកាស បានឲ្យដឹងថា បច្ច័យដែលបានពីពុទ្ធបរិស័ទចូលរួមសរុបមានចំនួន ២៥៥៦០០០រៀល និង ៥៥ដុល្លារ៍ មួយអន្លើដោយសម្ភារៈជាច្រើនទៀតមានដូចជា ទៀន​ប្រេងម៉ាស៊ូត​​ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សាច់ប៉ូវ ស្ករស ប៊ីចេង សៀង ទឹកក្រូច ជាដើម ។

បច្ច័យនិងសម្ភារៈទាំងអស់បានចាត់ចែងដូចតទៅ

»ទិញប្រេងម៉ាស៊ូតអស់ ១១៨៩៥០០រៀល

»បច្ច័យដែលនៅសល់ប្រគេនតាមវត្ត

១.វត្តពោធិព្រឹក្ស

«ប្រគេនព្រះចៅអធិការ ៥០០០០៛

«ប្រគេនព្រះសង្ឃទូទៅ ៧អង្គ ក្នុងមួយអង្គ ៣៥០០០៛

«ទុកសំរាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ១៨០០០០៛ និង ៥៥ដុល្លារ៍

«ជូនអាចារ្យ គណៈកម្មការ ១៤០០០០៛

«ប្រគេន ទៀន ៣គូ ប្រេងម៉ាស៊ូត ៧កាន និងសម្ភារៈជាច្រើនទៀត

២.វត្តទាំង៤ផ្សេងទៀត

«ប្រគេនព្រះសង្ឃទូទៅ ២អង្គ ក្នុងមួយអង្គ ៣០០០០៛

«ទុកសំរាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ១០៥០០០៛

«ជូនអាចារ្យ គណៈកម្មការ ២០០០០៛

«ប្រគេន ទៀន ១គូ ប្រេងម៉ាស៊ូត ២កាន និងសម្ភារៈជាច្រើនទៀត

ក្រោយប្រកាស និងបវារណាចប់ហើយ ព្រះគ្រូសូត្រក៏ដឹកនាំវេរ រួចម្ចាស់ទានឡើងទៅ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ តមកព្រះសង្ឃក៏ស្វាធ្យាយព្រះធម៌ប្រគេន និងជូនពរ​ដល់ម្ចាស់ពិធីទាំងអស់ចប់សព្វគ្រប់ ទើបព្រះសូត្រនាំឧទ្ទិសផល និងផ្សាយមេត្តាធម៌​ដល់សព្វសត្វទាំងឡាយ ហើយជាចុងក្រោយព្រះអង្គក៏បានជូនពរ​ និងថ្លែងអំណគុណ ដល់ពុទ្ធបរិស័ទទាំងអស់សូមឲ្យមានសុខសួស្ដីគ្រប់ៗគ្នា ។

ជាមួយគ្នានោះផងដែរ នៅទីបញ្ចប់មុនត្រឡប់មកវត្តព្រះពុទ្ធមានបុណ្យវិញ លោកស្រី ទឹម សុវណ្ណនី​និងក្រុមរបស់គាត់ បានជូនមី៣កញ្ចប់ និងបច្ច័យម្នាក់២០០០៛ក៏មាន និង២៥០០ក៏មាន ដល់ចាស់ៗនៅទីនោះជាច្រើននាក់ថែមទៀត ។

»ការត្រឡប់មកវត្តវិញ

នៅវេលាម៉ោងប្រហែល ១ និង ៣០នាទី រសៀល ម្ចាស់បុណ្យទាំងអស់គ្នា ក៏ចំរើនពរ និង​ជំរាបលាពុទ្ធបរិស័ទនៅទីនោះ និមន្ដ និងត្រឡប់មកវត្តព្រះពុទ្ធមានបុណ្យវិញ ប្រកប​ដោយភាពសុខសប្បាយតាមផ្លូវ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: