ឈប់ហើយឬនៅ ?

អង្គុលិមាលចោរ យារដាវ ដេញតាមព្រះពុទ្ធអង្គ មានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យ​បានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់ ១០០០នាក់​ តែដេញមិនទាន់ទាល់តែសោះ​ទោះបីខ្លួនរត់យ៉ាងលឿន ឯព្រះអង្គយាងក្នុងព្រះដំណើរធម្មតាក៏ដោយ ។​ កាលដែលហត់​ពេក មិនអាចរត់ទៅទៀតបាន ក៏ហៅព្រះអង្គឲ្យឈប់៖

– “សមណៈឈប់ភ្លាម ! សមណៈឈប់ភ្លាម ! ” ។

– “ម្នាលអង្គុលិមាល តថាគតឈប់ហើយ នៅតែអ្នកទេ ដែលមិនទាន់ឈប់នោះ ” ។ ព្រះ​អង្គ​​ទ្រង់តប ។

អង្គុលិមាលសួរព្រះអង្គថា “ព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគត​ឈប់ ហើយពោលចំពោះខ្ញុំដែលឈប់ ថាជាអ្នកមិនទាន់ឈប់ទៅវិញ តើរឿងហ្នឹងវា​យ៉ាងម៉េច ?

ព្រះអង្គក៏ទ្រង់តបវិញថា  ” ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវ​អាជ្ញា ចំពោះមនុស្សសត្វគ្រប់ពេលវេលាហើយ ចំនែកអ្នកវិញជាមនុស្សមិនសង្រួមក្នុង​ពពួកសត្វ ព្រោះហេតុនោះ ទើបតថាគតឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់” ។

ពេលឮដល់ចំនុចនេះ អង្គលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង ក៏គ្រវែង​ចោលដាវ លំពែង ព្រមទាំងអាវុធផ្សេងៗទៀត ហើយចូលទៅថ្វាយបង្គុំព្រះសាស្ដា សូម​ផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពូងនោះ លុះ​ត្រាបានសម្រេចជាព្រះអរហន្តមួយអង្គក្នុងព្រះពុទ្ធសាសនា ។

ចុះចំនែកអ្នកវិញ ឈប់ហើយឬនៅ ?

ឈប់ផឹកស្រាហើយឬនៅ ?    ឈប់ជក់បារីហើយឬនៅ ?

ឈប់សេពគ្រឿងញៀនហើយឬនៅ ?

ឈប់ក្បត់ចិត្តប្រពន្ធហើយឬនៅ ?  ឈប់លេងល្បែងភ្នាល់ហើយឬនៅ ?

បើសិនជាអ្នកមិនទាន់ឈប់ទេ សូមកុំព្រួយឲ្យសោះ ពេលវេលានៅមានសម្រាប់អ្នក​ជានិច្ច លោកអ្នកអាចព្យាយាមបញ្ឈប់វាបាន សំខាន់ត្រង់ថា តើលោកអ្នកសម្រេចចិត្ត​បញ្ឈប់ឬក៏អត់តែប៉ុណ្ណោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: