ឆាន់រួម

ចាប់តាំងពីរបើកវត្តឲ្យប្រើប្រាស់ ពីឆ្នាំ១៩៩០វិញមក​ រហូតមកដល់សព្វថ្ងៃនេះ ព្រះសង្ឃ​វត្តព្រះពុទ្ធមានបុណ្យ​​តែងតែឆាន់ចង្ហាន់​ រួមគ្នាជានិច្ច មិនដែលឆាន់នៅតាមកុដិ​រៀងៗខ្លួន​ដូចវត្តភាគខ្លះ នៅក្នុងទីក្រុងភ្នំពេញទេ ព្រោះថា នៅវត្តនេះមានព្រះសង្ឃតិច​ត្រឹម៣៣អង្គ​ផង ហើយនេះជាគោលការណ៍របស់វត្តផង​ គឺវត្តបានកំណត់ឲ្យមានការ​ឆាន់​ចង្ហាន់រួមគ្នា​តែការឆាន់រួមនេះ មិនមានមានន័យដូចសម័យប៉ុល ពតទេ​ ការឆាន់​បែបនេះវាធ្វើឲ្យមាន​ភាពសាមគ្គី  ស្រុះស្រួលគ្នា ស្មើគ្នា ឆ្ងាញ់ៗទាំងអស់គ្នា អំបិលៗ​ទាំងអស់គ្នា ហើយជា​​ពិសេសងាយដល់ការដឹងសុខទុក្ខគ្នាទៅវិញទៅមក អង្គណានិមន្ដ​ទៅណា អង្គណាអាពាធ​​ យើងអាចដឹងបាន ហើយវាងាយស្រួលដល់ពុទ្ធបរិស័ទទំនុក​បំរុងទៀតផង ។

សំខាន់ជាងនេះទៅទៀត ការឆាន់រួមជាគោលបំណងរបស់ព្រះពុទ្ធជាម្ចាស់ផងដែរ ពី​ព្រោះព្រះអង្គឲ្យតម្លៃទៅលើការសាមគ្កីគ្នា ការរួបរួមគ្នា ឲ្យតម្លៃលើការងារជាក្រុម ជា​ឧទាហរណ៍ ការក្រាលគ្រងសំពត់កឋិន ការធ្វើឧបោសថកម្មជាដើម សូម្បីតែការធ្វើទាន​របស់ពុទ្ធបរិស័ទក៏តម្រូវឲ្យធ្វើជាលក្ខណៈសង្ឃទានដែរ គឺឲ្យធ្វើចំពោះសង្ឃ ដៅសេចក្ដី​ថាធ្វើចំពោះសង្គមទូទៅ មិនមែនធ្វើបែបឯកជនទេ ។

ប៉ុន្ថែប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ដេចព្រះឧត្តមមុនី ព្រះចៅអធិការវត្ត ព្រះអង្គមិនបាន​ឆាន់រួមជាមួយព្រះសង្ឃទូទៅទេ ដោយសារថា ព្រះអង្កមានព្រះជន្មកាន់តែច្រើនហើយ​ដូច្មោះការឆាន់មានសភាពយឺត ទើបព្រះអង្គសម្រេចព្រះទ័យឆាន់នៅឯកុដិសម្ដេចផ្ទាល់​ដើម្បីសម្រួលដល់ព្រះគ្រប់អង្គកុំឲ្យរង់ចាំ ព្រោះក្នុងវិន័យ ព្រះសង្ឃឆាន់ៗស្មើគ្នា ហើយ ក្រោកក៏ក្រោកស្មើគ្នាដែរ ។

5 ចំលើយ

  1. អ៎រ!ការពិតទៅវត្តមានវិន័យក្នុងវត្តសាលាមានវិន័យក្នុងសាលា ខ្ញុំទើបតែនឹងបានដឹងថ្ងៃនេះទេ! តែខុសសង្ឃមួយចំនួយដែលបានដើរចាកផុតពីកន្លង បណ្តាលអោយខូចឈ្មោះសង្ឃដែលត្រឹមត្រូវអស់!
    សួស្តីបាទ!
    មិនដឹងថា ប្អូនត្រូវហៅយ៉ាងម៉េចអោយសមរម្យនោះទេ

    • សូមចំរើនពរ ប្អូនអាចហៅថា លោកបង ឬ ល្បង ចុះ ជិតគ្នាបន្តិច ព្រោះប្អូននិងល្បងអ្នកផ្ទះតែមួយទេ ខ្មែរដូចគ្នា​ ។ ម្យ៉ាងទៀតល្យងសូមបញ្ជាក់បន្តិចចុះ ពាក្យថាសង្ឃធ្វើខុសនេះ ហាក់មិនត្រឹមត្រូវ ព្រោះពាក្យថា សង្ឃ ក្នុងវិន័យដៅយក ភិក្ចុ ៤អង្គឡើងទៅ ដូច្នោះប្រើពាក្យថា បុគ្កល វិញត្រូវជាង ។

  2. បាទសូមប្រទានទោសដល់កុណាផងចឹងលោកបង នេះមកពីប្អូនមិនសូវបានប្រតិបត្តិពីការប្រើបាស់ពាក្យពេចន៍ជាមួយនុងភិក្ខុ និយាយរួមកុណាភាគតិចខ្លាំងណាស់គឹ មិនដែលបានចូលទៅវត្ត នឹងគេនោះទេ! ទាល់តែមានអ្នកដឹកនាំដូចជាចាស់ទុំជាដើម ទើបបានហ៊ានចូល!

    • រៀននៅបាក់ទូកហ្នឹងសោះ ជិតគ្នាបង្កើយ ម៉េចក៏មិនដែលចូលវត្ត ចំនែកលោកបងចូលបាក់ទូកសឹងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យ សាលាតែងតែមន្ត !

  3. បាទ!លោកបង!កាលវត្តព្រះពុទ្ធមានបុណ្យ កុណាធ្លាប់ចូលទៅម្តងដែរ តែបើនិយាយពីផ្លូវកាត់វិញ កុណាធ្លាប់វាងចូលឡើងញ៉យដងទៅហើយ
    សង្ស័យតែមានព្រះសង្ឃអង្គខ្លះ(ច្រើនអង្គ)ចាំមុខកុណាផងក៏មិនដឹង?
    កុណាធ្លាបចូលទៅជាមួយម៉ាក់និងបងប្រុសកុណា កាលនោះប្រហែលជាក្នុងពិធីបុណ្យកាន់បិណ្ឌ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: