ទទួលបានចម្លើយហើយ

បន្ទាប់ពីឆ្ងល់យ៉ាងយូរ ហើយបាន post សំណួរថា បើសិនជាអ្នកផ្ទះរបស់អ្នកធ្វើខុស តើ​អ្នកធ្វើយ៉ាងណា ? ផ្សព្វផ្សាយឲ្យ​ពិភពលោកបានដឹងមែនទេ ? ចុះព្រះសង្ឃ​ជាអ្នកផ្ទះរបស់អ្នកដែរឬក៏អត់ ?​ឥឡូវនេះទទួលបានចម្លើយហើយ តែមិនបានបង្ហាញឲ្យ ឃើញទេ គ្រាន់តែក្នុងចម្លើយទាំងអស់សុទ្ធតែស្របគ្នាថា ត្រូវតែផ្សាយ ។ wpbinfo សូមអរគុណចំពោះចម្លើយនេះ ។

ជាការពិត ការមិនលាក់លៀមកំហុសរបស់ខ្លួនជារឿងមួយដែលល្អ សូម្បីពុទ្ធសាសនា ក៏គាំទ្រទង្វើបែបនេះដែរ កាលបើភិក្ខុអង្គណាមួយធ្វើខុស ភិក្ខុនោះត្រូវតែប្រកាសឲ្យសង្គម​សង្ឃទាំងមូលបានដឹង ហើយឈប់ធ្វើតទៅទៀត ទើប អាចរួចទោសបាន នេះចំពោះតែកំហុសតូចតាចប៉ុណ្ណោះ បើកំហុសធំៗត្រូវបណ្ដេញចេញពីសង្កមសង្ឃលែងឲ្យមានសិទ្ធិជាសង្ឃទៀតហើយ តែអាចជ្រះថ្លាចំពោះពុទ្ធសាសនាបាន ។

ប៉ុន្តែចំពោះស្មេរផ្ទាល់ នៅតែមានកូនចិត្តមួយថា កំហុសទាំងអស់មិនមែនសុទ្ធតែត្រូវ បង្ហាញនោះទេ ព្រោះកាលបើ ឪពុកម្ដាយ ឬបងប្អូនយើងធ្វើខុសយើងក៏មិនមែនសុទ្ធតែ យកមកនិយាយប្រាប់គេដែរ សូម្បីរដ្ឋក៏មានរឿងសម្ងាត់របស់រដ្ឋ ក្រុមហ៊ុនក៏មានរឿង​សម្ងាត់របស់ក្រុមហ៊ុន យើងម្នាក់ៗក៏មានរឿងសម្ងាប់ផ្ទាល់ខ្លួន ចុះអ្នកបួសហេតុអ្វីក៏ ពេញនិយមម្លេះ បន្ទាប់ពីបានផ្សាយហើយ តើបានអ្វីមកវិញ លទ្ធផលដែលទទួលបាន មកវិញវាល្អឬក៏អាក្រក់ អ្នកណាអ្នករងគ្រោះ ? អ្នកទៅដេកគុក ឬក៏យើងទាំងអស់គ្នា ឬមួយក៏ប្រទេសយើងទាំងអស់គ្នា ?

ការពិតទៅអ្នកទៅដេកគុក គេស្រួលបាយមានស្រាប់ កន្លែងដេកមានស្រាប់ គ្មានរងគ្រោះអីផង បើអ៊ីចឹងអ្នកណារងគ្រោះ អ្នកនៅក្រៅគុកឬក៏មិនមែន ?

តើការផ្សព្វផ្សាយទៅហ្នឹង នាំឲ្យគេសរសើរ ឬក៏យ៉ាងម៉េច ? មិនបាច់ឆ្លើយក៏ដឹងថា គេមិនសរសើរដែរ គេប្រាកដជានិន្ទាជេរស្ដី អ៊ីចឹងសួរថា សព្វថ្ងៃហឹ្នងគេកំពុងជេរស្ដី អ្នកណា អ្នកផ្ទះរបស់យើង ឬខ្លួនយើង ឬក៏អ្នកនៅក្នុងគុក ? តើមានអ្នកណាអាចឆ្លើយ​បានរឿងហ្នឹង ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: