គ្រឿងសំអាងពិសេស

សព្វថ្ងៃនេះ មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ គ្រប់គ្នាសុទ្ធតែចង់ស្អាត ចង់សង្ហា ហើយ​ដើម្បីបំពេញបាននូវចំណង់បែបនេះ មនុស្សបានយកគ្រឿងសំអាងផ្សេងមកដុះខាត់ កែខៃ​និងតុបតែងខ្លួន ។ អ្នកជំនួញកើបលុយបានច្រើនណាស់ពីចំណង់នេះ ។

មានពេលខ្លះមនុស្សខ្ពស់មុខខ្ពស់មាត់ដោយសារភាពស្អាតសង្ហា តែមានពេលខ្លះទៀត មនុស្សទាស់គ្នាក៏ព្រោះតែរឿងហ្នឹងដែរ ។

គិតដល់ចំណុចនេះ ពុទ្ធសាសនាក៏បានផ្សព្វផ្សាយនូវគ្រឿងសំអាងពិសេសរបស់ខ្លួន ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់មនុស្សដែរ តែគ្រឿងសំអាងរបស់ពុទ្ធសាសនា ខុសប្លែកអំពីគ្រឿងសំអាងរបស់អ្នកជំនួញ ព្រោះគ្រឿងសំអាងនេះ គ្មានភាពក្ដៅ​ក្រហាយ ប្រើបានជាសកលទៀតផង ។

គ្រឿងសំអាងរបស់ពុទ្ធសាសនា គ្មានម៉ូត គ្មានម៉ាក គ្មានរូបទេ តែអាចយកមកតុបតែង​បាន អ្នកក្រក៏តុបតែងបាន អ្នកមានក៏តុបតែងបាន សូម្បីអ្នកពិកលពិការក៏តុបតែងទៅ​មើលឃើញស្អាតសង្ហាដូចគ្នា មិនប្រកាន់ឡើយ ខុសពីគ្រឿងសំអាងរបស់អ្នកជំនួញ ដែលល្អស្អាតបានតែមនុស្សខ្លះប៉ុណ្ណោះ អ្នកក្រពាក់គ្រឿងពេជ្យមើលទៅក៏មិនសម អ្នកមានពាក់គ្រឿងកាឡៃក៏មិនកើត តែគ្រឿងសំអាងរបស់ពុទ្ធសាសនា អ្នកណាពាក់ អ្នកណាតុបតែងក៏សុទ្ធតែស្អាតសង្ហាទាំងអស់ ។

តើគ្រឿងសំអាងនោះ យើងអាចរកនៅទីណាបាន ?

បើយើងមិនដឹងវាពិតជានៅឆ្ងាយ តែបើដឹងពិតជានៅជិតមែនទែន មិនពិបាកទេ សំខាន់ បំផុតឲ្យតែយើងគ្រប់គ្នាមានសីលធម៌ យើងនឹងស្រស់ស្អាត សមរម្យ គួរឲ្យស្រលាញ់ សំរាប់ខ្លួនយើងផង សំរាប់អ្នកដទៃផង ។

សីលធម៌ គឺជាគ្រឿងសំអាងរបស់ពុទ្ធសាសនា អ្នកណាក៏ស្អាតបាន ។ មនុស្សដែលមាន​សីលធម៌មើលទៅមិនទាស់ភ្នែកទាស់ត្រចៀកទេ តែបើអ្នកគ្មានសីលធម៌ក្នុងខ្លួនវិញ ទោះស្អាតកាយយ៉ាងណាក៏គួរឲ្យទាស់ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: