របៀបសូត្រសុន្ទរកថា

មុនដំបូងត្រូវហាត់នឹក ឬហាត់សូត្រ​ត្រង់សេចក្ដីដែលគួរបញ្ចេញបញ្ចូលតែម្នាក់ឯង​ឲ្យស្ទាត់​ជាមុនសិន សឹមចូលទៅសូត្រក្នុងទីប្រជុំតូចធំ ។ ពេលដែលសូត្រនោះ ត្រូវសូត្រ​មួយៗ​ឲ្យច្បាស់ៗ ឲ្យពេញសម្លេង តែកុំឲ្យជ្រុលដល់ទៅស្រេក គួរលៃឲ្យល្មមគួរដល់​សម្លេង កុំឲ្យតឹងពេក ធូរពេក កុំឲ្យញាប់ពេក រង្វើលពេក ឲ្យមានវគ្គមាមានឃ្លាល្អ, ត្រូវកាន់ស្មារតីនិងកាន់ឫកពាជាអ្នកនឹងធឹង,​ កុំវាស់ដែផ្ងារឡើងនិងផ្កាប់ចុះ,​ កុំក្រមាច់​លេង, កុំសើចខ្លួនឯងនាំឲ្យសាបឫកពា, បើចង់សើចខ្លាំងទប់ពុំបាន ត្រូវបង្អង់សូត្រ​មួយស្របក់សិន ដល់ស្រួលខ្យល់សឹមសូត្រតទៅទៀត, ត្រុវតាំងចិត្តថា អ្នកស្ដាប់​ទាំងអស់ សុទ្ធតែនៅក្រោមអំណាច ឬក្រោមឱវាទរបស់ខ្លួន, មិនត្រូវឱនឈ្ងោក ឬងើបទៅលើទេ, មិនត្រូវចោលភ្នែកឲ្យហួសពីបរិស័ទអ្នកស្ដាប់, ត្រូវធ្វើភ្នែកឲ្យរឹង អាចសម្លឹងអ្នកស្ដាប់មិនញោច, មិនត្រូវអោបដៃទឹមចង្កេះឬច្រត់ដៃទៅលើវត្ថុផ្សេងៗ។ ពេលក្រោកឈរក្ដី អង្គុយចុះទៅវិញក្ដី មិនត្រូវរហ័សរហួនពេក ឬយឺតពេកឡើយ ។

ស្រង់ចាក ៤០សរសេរតាមសូត្រ ដោយ រ.គោវិទ ទំព័រ១១៥.១១៦

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: