សម្អាតវត្ត

ក្នុងឱកាសបុណ្យចូលព្រះវស្សា និងបុណ្យអាសាឡ្ហបូជាជិតឈានចូលមកដល់នេះ​ព្រះសង្ឃ​ និងកូនសិស្ស រត្តព្រះពុទ្ធមានបុណ្យ ចាប់​ផ្ដើមរៀបចំសម្អាតទីធ្លាវត្តជា​បណ្ដើរៗ​ ។


បញ្ជាក់បែបនេះ​ មិនមែនមានន័យថា វត្តទាំងមូលទើបតែសម្អាតថ្ងៃនេះនោះទេ ការពិត​ទៅ រៀងរាល់ម៉ោង ៤.០០ព្រឹក ព្រះសង្ឃ ៣ ទៅ ៤អង្គ និងកូនសិស្ស ៣ ទៅ ៤នាក់ ត្រូវ​បានចាត់ជាវេន ឲ្យសម្អាតវត្តរាល់ថ្ងៃ ប៉ុន្តែពេលមានបុណ្យធំៗ ទើបត្រូវសម្អាតរួមគ្នា ។

សូមបញ្ជាក់ថា ការសម្អាតកន្លែងដែលយើង​ស្នាក់នៅ ជារឿងមួយសំខាន់​ណាស់ វានាំមកនូវ សោភ័ណផង នាំឲ្យយើងមានសុខភាពល្អផង ។

ព្រះពុទ្ធសាសនាមានគោលការណ៍ថា ” អនាមយំ​ សុខំ សេតិ អនាម័យនាំមកនូវសេចក្ដីសុខ ” ។

ម្យ៉ាងទៀតថា “អរោគ្យំ​​ បរមាលាភា​​ ការមិនមាន​រោគ​ជាលាភដ៏ឧត្ដម” ។

សូមលោកអ្នកអានទាំងឡាយ គិតដល់ចំណុច​ត្រង់នេះផង ព្រោះប្រការនេះ វាត្រូវនឹងសុភាសិត​ខ្មែរយើងថា ការពារប្រសើរជាងព្យាបាល

ខ្មែរ រួមគ្នាសម្អាតប្រទេសខ្មែរ ។

ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ

Advertisements

4 ចំលើយ

  1. សូមជូនពរមានសុខភាពល្អ !

  2. ករុណា សូមជួយសំអាតវត្តជាមួយព្រះតេជគុនផង!!! 🙂

    • អាចសម្អាតបានតើ ! គឺសម្អាតវត្តប្រតិបត្តិរបស់ប្អូនផ្ទាល់រាល់ថ្ងៃ !
      កាលបើប្អូនបានសម្អាត ប្អូនផ្ទាល់ជាអ្នកទទួលផលសុខ មិនមែនល្បងអ្នកសរសេរទេ !

      • កូណាបានអានសៀវភៅមួយនិយាយពីសីល៥ កាលមនុស្សប្រកាន់ខ្ជាប់នូវសីល៥ អាចនិយាយបានថាជាមនុស្ស១០០% សត្វ០% កាន់បាន៤ មនុស្ស៨០% សត្វ២០% កាន់បាន៣មនុស្ស៦០% សត្វ៤០%….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: