ពិធីចូលវស្សានៅ វ.ព.ប

ថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១០ នៅគ្រប់វត្តអារាមទូទាំងប្រទេសកម្ពុជា បានប្រារព្ធពិធីសូត្រមន្ដ ចូលព្រះវស្សា របស់ភិក្ខុសង្ឃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការចូលរួមពី ពុទ្ធបរិស័ទស្រីប្រុសចាស់ក្មេងទៅតាមជើងវត្តនីមួយៗ ។

ដោយឡែកនៅវត្តព្រះពុទ្ធមានបុណ្យ ក៏បានរៀបចំពិធីសាសនានេះ ហើយមិនតែ​ប៉ុណ្ណោះ​​វត្ត​ក៏​បាន​រៀបចំប្រារព្ធពិធីបុណ្យអាសាឡ្ហបូជានាពេលនោះផងដែរ ។ខាងក្រោម​នេះគឺជា​សកម្មភាពដែលបានកើតឡើង នៅថ្ងៃបុណ្យ ។

»នៅវេលាម៉ោង ៣រសៀល ពុទ្ធបរិស័ទបានអញ្ជើញមកជួបជុំគ្នា ហើយលោកអាចារ្យក៏​ចាប់ផ្ដើមនាំពុទ្ធបរិស័ទដង្ហែជុំវិញព្រះវិហារ ៣ជុំ រួចចូលមកបូជាទៀនធូបនិងផ្កាកម្រង​ចំពោះព្រះរតនត្រ័យក្នុងព្រះវិហារ បន្ទាប់មកទើបដឹកនាំនមស្ការ និងសមាទានសីល ។

»កម្មវិធីបន្ទាប់មក ព្រះសង្ឃចំរើនព្រះបរិត្ត

»ក្រោយចប់ពិធីសូត្រមន្ត លោកអាចារ្យដឹងនាំពុទ្ធបរិស័ទវេរសំពត់សាដក និងទៀន ព្រមទាំងប្រេងវស្សាប្រគេនព្រះសង្ឃ ។ សូមបញ្ជាក់ថា ក្នុងពិធីនេះមានចាប់ស្លាក គឺ បើពុទ្ធបរិស័ទដែលមានសាដក ចាប់បានលេខណា ឲ្យប្រគេនចំភិក្ខុសង្ឃដែលមាន​លេខនោះដែរ ។ បន្ទាប់ពីប្រគេនរួចរាល់ ព្រះសង្ឃក៏ស្វាធ្យាយធម៌អនុមោទនាប្រោសព្រំ ហើយលោក​អាចារ្យនាំសូត្រធម៌ឧទ្ទិសផលបន្ទាប់ពីព្រះសង្ឃសូត្រចប់ ។

»កម្មវិធីតមកទៀត គឺការសំដែងធម៌ទេសនា ។ ការទេសន៍នាពេលនោះ រៀបចំឡើង តាមបែបសង្គាយនាគ្រែ៥ មានការចោទឆ្លើយអំពីពិធីចូលព្រះវស្សាផង និងពិធីបុណ្យ អាសាឡ្ហបូជាផង ។

»បន្ទាប់ពីចប់ធម៌ទេសនា ព្រះគ្រូសូត្រស្ដាំវត្ត បានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទ​ទាំងអស់ហែប្រទក្សិណដើមព្រះពោធិព្រឹក្ស៣ជុំបន្តទៀត ដើម្បីប្រារព្ធដល់ពិធី​អាសាឡ្ហបូជា ដែលជាបុណ្យមួយរំលឹកដល់ថ្អៃដែលព្រះសាស្ដាយាងចុះចាប់បដិសន្ធិ , ថ្ងៃយាងចេញបួស, ថ្ងៃសម្ដែងធម្មចក្កប្បវត្តនសូត្រ, ថ្ងែសម្ដែងយមកប្បដិហារយ៍ ក៏ដូច ជាថ្ងៃដែលសង្ឃសាវ័កធ្វើបឋមសង្គាយនាផងដែរ ។ នាពេលនោះព្រះសង្ឃទាំងអស់ អង្គបានសូត្រធម៌ធម្មចក្ក ព្រមទាំងធ្វើពិធីធម្មសាកច្ឆាទាក់ទងនិងពិធីបុណ្យម្ដងទៀត​ដែរ។

»កម្មវិធីចុងក្រោយបំផុត ព្រះសង្ឃនិងពុទ្ធបរិស័ទផ្សាយមេត្តាធម៌​ ជាកិច្ចបញ្ចប់បុណ្យ ។

6 ចំលើយ

  1. សកម្មភាពពិតជាអ៊ូរអរមែនទែន!លោកបង!
    តើមានពុទ្ធសាសន៍សនិកចូលរួមប្រហែលប៉ុន្មានដែរទៅជារៀងរាល់
    ពេលមានវិធីបុណ្យធំបែបនេះ?
    វត្តព្រះពុទ្ធអីលូវខុសឆ្ងាយពីមុនខ្លាំងណាស់ណាលោកបង!

    • ល្បងពិបាកស្មានដែរ! ព្រោះថានៅថ្ងៃចូលព្រះវស្សានោះ ពួកគាត់អញ្ជើញមកឡើងពេញព្រះវិហារ​ ហើយមាននៅខាងក្រៅខ្លះ​ទៀតផង។ ចំពោះពិធីផ្សេងៗទៀត ក៏ប្រហាក់ប្រហែលគ្នាហ្នឹងដែរ ឬអាចច្រើនជាងហ្នឹងក៏ថាបាន វាអាស្រួ័យទៅតាមពិធីបុណ្យ ។ បើពិធីធ្វើរហូតដល់ពេលយប់វិញ ពួកគាត់នៅមិនសុវច្រើនទេ ព្រោះពួកគាត់គិតដល់សុវត្ថិភាពដែរ ។

  2. អីចឹងមានន័យថាវិស័យព្រះពុទ្ធសាសនានៅតែបន្តរីករាយសុះសាយដូចដើម
    គ្មានការអន់ថយនោះឡើយត្រូវទេល្បង?
    ពីព្រោះកុណាបានលឺច្រើនដែរ ពីការអន់ថយនៃសាសនាជាតិយើង!

    • ជាការពិតណាស់ប្អូន!
      ពុទ្ធសាសនាមិនមានកំហុសទេ មានតែអ្នកកាន់ទេដែលខុស អ្នកណាធ្វើ អ្នកនោះអន់ថយ ជាឧទាហរណ៍ រឿងដែលល្បីថ្មីៗ អ្នកដែលខុសបានទៅគេងក្នុងគុកទៅហើយ ។

  3. លឺថា មានទេសនាគ្រែ៥ផង អញ្ចឹងច្បាស់ជា សប្បាយ ស្តាប់ណាស់ហើយមើលទៅ តើព្រះអង្គអាចដាក់អោយ ស្តាប់បានដែរទេ? មើលទៅឃើញរូបភាព ដូចជាសប្បាយ មែន!

    • ចំរើនពរអភ័យផង អាត្មាមិនបានថតទុកទេ!
      តែអាត្មាសូមបញ្ជាក់ថា ក្នុងធម្មទេសនាសម្ដែងចោទឆ្លើយអំពី ការចូលវស្សា, អំពីការចុះចាប់បដិសន្ធិ, ការចេញបូស, ធម្មចក្កប្បវត្តនសូត្រ និងយមកប្បដិហារយ៍ ដែលសុទ្ធតែជាព្រឹត្តិការណ៍កើតឡើងក្នុងថ្ងៃ ១៥កើត ខែអាសាឍ នោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: