មនុស្ស ឬ មនឹស្ស ?

មានពាក្យពីរម៉ាត់ដែល​ខ្មែរ​យើងតែងបញ្ចេញសម្លេងផ្សេងគ្នា និងឲ្យនិយមន័យផ្សេងគ្នា ។ អ្នកណាដែលបញ្ចេញសម្លេងថា “មនុស្ស” គេតែងថា អ្នកនោះជាអ្នកបានទទួលការ​សិក្សា​ ។ បើអ្នកណាបញ្ចេញសម្លេងថា “មនឹស្ស” គេថាអ្នកនោះសម្រែ ឬគ្មានការសិក្សា ។ ចុះតើ​ពាក្យណាត្រូវជាង ?

មនុស្ស ក្នុងភាសាបាលី មកពីពាក្យពីរម៉ាត់ គឺ មនៈ = ចិត្ត និង ឧស្ស = ខ្ពស់ រួមគ្នាទៅជា​មនុស្ស ដែលប្រែតាមព្យញ្ជនៈថា អ្នកមានចិត្តខ្ពស់ ។ បានជាលោកប្រើពាក្យ មនុស្ស ហៅ​ពួកយើងជាបុគ្គលម្នាក់ៗនេះ ព្រោះលោកចង់ឲ្យយើងយកពាក្យនេះជាមាត្រដ្ឋាន សំរាប់​ដើរទៅឲ្យដល់ ឬសំរាប់អភិវឌ្ឍខ្លួនឲ្យផុតពីភាពជា បុគ្គល ដែលលោកប្រែថា​ “អ្នក​ស្ពាយនូវថង់ស្អុយ ” បានដល់ស្ពាយក្រពះ​ គឺគិតតែពីរឿងស៊ីជុះតែម្យ៉ាង ។ មនុស្ស ជាអ្នកមានចិត្តខ្ពស់ គឺខ្ពស់ជាងពីរឿងស៊ីជុះ ខ្ពស់ជាងរោគ ១៦ យ៉ាងខាងផ្លូវចិត្ត ដែល​តែងតែមកបៀតបៀន ។ គឺបើអ្នកណាទៅជាមនុស្សហើយ អ្នកនោះមិនមានរោគ ឧបកិលេសទាំង ១៦ យ៉ាងនេះទេ ។

មនឹស្ស ពាក្យនេះមិនដឹងថាមាន ក្នុងភាសាបាលី ឬពុទ្ធវចនៈទេ តែពាក្យនេះ អាចញែក​ចេញប្រែ ហើយមានន័យបានត្រូវល្អណាស់ ។​ មនឹស្ស មកពីពាក្យ មនៈ ប្រែថា ចិត្ត និង ឥស្ស ប្រែថា ច្រណែនឫស្យា ឈ្នានីស ភ្ជាប់គ្នាទៅ បានជាពាក្យថា មនឹស្ស ដែលអាច​ប្រែជាអត្ថន័យថា អ្នកមានចិត្តឫស្យា ច្រណែន ។

តាមន័យទាំងពីរខាងលើ សូមអ្នកអានវិនិច្ឆ័យដោយផ្ទាល់ចុះ ថាពាក្យណាត្រូវជាង​ពាក្យ​ណា ។

12 ចំលើយ

  1. កុណាមើលទៅពាក្យនេះគឺត្រូវមានន័យល្អ្អទាំងពីហ្នឹង!តែបើ
    ប្រើប្រាស់ក្នុងការសិក្សាគេតែងប្រើពាក្យមនុស្ស គឺមិនប្រើ
    ពាក្យមនិស្សទេ ហើយបើសិនជាវិនិច្ឆ្ឆ័យកុណាមិនដឹងទេ
    បើពាក្យពីរហ្នឹងល្អដូចគ្នា 🙂

    • ចំរើនពរប្អូនវឌ្ឍនៈ !
      សូមស្វាគមន៍សារជាថ្មី ចំពោះការមកលេងវត្តរបស់លោកបង !
      លោកបងសូមបញ្ជាក់ថា ពាក្យ មនឹស្ស មិនល្អទេ ព្រោះស្ថិតក្នុងសភាវៈអាក្រក់ ។
      ម្យ៉ាងទៀតសូមចូលរួមរីករាយផង ម្សិលម៉ិញឃើញឈ្មោះរបស់ប្អូននៅលើគេទៀតហើយ ។

  2. ហេហេហេ!អរគុណច្រើនណាស់លោកបង!
    បាទមែនហើយលោកបង!នេះមកពីកុណាទើបតែក្រោកពីគេង
    មីងមាំងៗពិតជាយ៉ាប់មែនណាលោកបង!
    តែពេលនេះស្រាប់តែធ្លាក់ខ្ពាក់!
    😉

  3. heheheh!​ចេះតែមានតាម្ម៉ងហើយលោកបង!
    🙂 😀

  4. ខ្ញុំ​ស្មាន​ថា​ ដូច​គ្នា​គ្រាន់​តែ​មួយ​ភាសា​សរសេរ មួយ​ភាសា​និយាយ។ តាម​ពិត​ជា​ពាក្យ​ពីរ​ផ្សេង​គ្នា​សោះ។ :mrgreen:

    • ជាដំបូង សូមស្វាគមន៍ Fidele !
      រីករាយណាស់ដែល Fidele មកលេង វ.ព.ប !
      ពាក្យ មនឹស្ស ហ្នឹង មិនមានក្នុងវចនានុក្រមសម្ដេច ជ.ណ ទេ តែដែលដាក់មកហ្នឹង ដកស្រង់ពី សៀវភៅព្រះបាទធម្មិក ។
      ចំពោះពាក្យ មនុស្ស ទើបមានក្នុងវចនានុក្រម អាចសរសេរបានម្យ៉ាងទៀតថា មនុស្យ ។

  5. ម៉េច​ក៏ ឥ ក្លាយជា ឹ មិន​ជា ស្រៈ ិ ពេល​ផ្គុំ​ពាក្យ​ចូល​គ្នា​អ៊ីចឹង លោកបង ?

    • ចំរើនពរ វិចិត្រ !
      រឿងនេះ ពិបាកដែរ ព្រោះរកក្បួនមិនឃើញ មិនដឹងថាហេតុអ្វីបានជាលោកសម្រេចរូបយ៉ាងហ្នឹង ។
      បើតាមក្បួនបាលី ពាក្យខ្លះលោកចុះ ំ អាគម ថែម ដើម្បីសម្រួលដល់ការអាន ។
      ចំពោះភាសាខ្មែរ បើបាលីមានស្រះ ិ ច្រើនអាចសរសេរ ឹ តែបើបាលី ឹ សរសេរជា ិ បានដែរ ដើម្បីស្រួលអានដូចគ្នា ។
      ឧទាហរណ៍ បច្ឆិម » បច្ឆឹម , មជ្ឈិម » មជ្ឈឹម , ហឹសា​ » ហិង្សា
      ដូច្នេះ មនិស្ស »មនឹស្ស ការបញ្ជាក់នេះ គ្រាន់តែជាការសន្និដ្ឋានរបស់លោកបងតែប៉ុណ្ណោះ មិនទាន់បានសួរចាស់ទុំនៅឡើយទេ ។

      • ទោះ​ជា​យ៉ាងណា​ខ្ញុំ​កូណា​សូម​អរគុណ​លោកបង ដែលបាន​បក​ស្រាយ។
        ខ្ញុំកូណាសូមសំណូពរ​លោក​បងមួយ​ទៀត សូម​លោក​បង​ជួយសរសេរអត្ថបទ​មួយ​ប្រាប់​ពី​របៀបប្រើ​ប្រាស់​ពាក្យ​សំដី ទាក់ទង​គ្នារវាងគ្រហស្ថ និង​ព្រះសង្ឃ​៖ ដូចជាថា ពាក្យខ្ញុំ​ គួរនិយាយ​ថាម៉េចទៅកាន់​ព្រះសង្ឃ អរគុណនិយាយ​ថាម៉េច? ។ល។

      • លោកបងនឹងព្យាយាម ប៉ុន្តែមិនប្រាកដថាថ្ងៃណាទេ ព្រោះថ្ងៃទី ១២ ខាងមុខនេះ លោកបងជាប់ប្រឡង តែក៏មិនយូរដែរអាចមុនថ្ងៃប្រឡង ឬក៏ក្រោយប្រឡង ។

  6. ពាក្យ មនុស្ស , មនឹស , ម្រឹស (មរឹស) គួរជាពាក្យតែមួយ ។ ព្រោះតាមការយល់ដោយផ្ទាល់ខ្លួនរបស់ខ្ញុំ(ករុណា) ការនេះកើតពីរបម្រែបម្រួលសួរនៃអ្នកប្រើភាសា (សង្គមភាសា) ។ ពេលយើងនិយាយជាផ្លូវការ ពោលអំណានព័ត៌មានតាមវិទ្យុ ទូរទស្សន៍ ពាក្យ មនុស្ស គេអានថា ម-នុះ , ចំណែកសម្តីអ្នកស្រុកជាទូទៅ ឬ ការប្រើបែបសាមញ្ញ គេថា ម-នឹះ ហើយមានអ្នកស្រុកខ្លះចំនៀរខេត្តព្រែវែង ស្វាយរៀង រហូតនិយាយថា ម-រឹះ ក៏មាន ។ ប្រសិនបើមានន័យតាមដែលតេជគុណអធ្បាយខាងលើ ក៏ខ្ញុំកុណាយល់ថា មានសាធារណជនខ្មែរតិចណាស់ ឬសឹងថាគ្មានតែម្តងដែលប្រយ័ត្នប្រយែងប្រើពាក្យ មនុស្ស ឬ មនឹស្ស ក្នុងន័យនោះ ។ ជារួមខ្មែរយើងនិយាយថា មនុស្ស , មនឹស្ស ឬ មរឹស ក្នុងន័យតែមួយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: