សង្ឃស័ព្ទ

ចម្រើនពរលោកអ្នកអានទាំងឡាយ !

ខាងក្រោមនេះ ជាបណ្ដាពាក្យខ្លះៗ ដែលប្រើសម្រាប់ប្រាស្រ័យទាក់ទងជាមួយ​ព្រះសង្ឃ ហៅថាសង្ឃស័ព្ទ ឬ សមណស័ព្ទ ៖

ក/សម្រាប់និយាយទៅព្រះសង្ឃ

ពាក្យគ្រហស្ថ សង្ឃស័ព្ទ
ខ្ញុំ,​ នាងខ្ញុំ, ខ្ញុំបាទ ខ្ញុំព្រះករុណា, ខ្ញុំកូណា, ខ្ញុំកណា, កូណា, កណា
បាទ, ចាស, ច៎ា កូណា, កណា
សូស្ដី,​ ជម្រាបសូរ សូមថ្វាយបង្គំ
អរគុណ អរព្រះគុណ
លោក, លោកអ្នក ព្រះតេជព្រះគុណ,ព្រះតេជគុណ, តេជគុណ,  ព្រះអង្គ, លោកម្ចាស់ …. (ភាសាអ្នកស្រុកៈ លោកបង, លោកកូន, លោកប្អូន,​លោកតា, លោកក្មួយ………..)

ខ/សម្រាប់ព្រះសង្ឃមានថេរដិកាទៅគ្រហស្ថ

សង្ឃស័ព្ទ ពាក្យគ្រហស្ថ
អាត្មា, អាត្មាភាព, (បុរាណៈ អាចក្ដី) ខ្ញុំ
ញោម ឪពុកម្ដាយ, ហៅមនុស្សទូទៅ
ញាតិញោម សម្រាប់ហៅមនុស្សទូទៅ
ចម្រើនពរ សួស្ដី, ជម្រាបសូរ, លា, ជម្រាបលា
ឧបាសក (អ៊ុ បា សក់) ហៅអ្នករក្សាសីលប្រុស
ឧបាសិកា (អ៊ុ បា សិ កា) ហៅអ្នករក្សាសីលស្រី

គ/សម្រាប់ទាំងព្រះសង្ឃនិងគ្រហស្ថ

ពាក្យគ្រហស្ថ សង្ឃស័ព្ទ
បរិភោគ ឆាន់
ដេក សឹង
ដើរ និមន្ដ
ឈរ ទ្រង់
អង្គុយ គង់
​ និយាយ មានសង្ឃដិកា, មានថេរដិកា
ខឹង ខ្ញាល់
ក្រោកពីដេក តើន
ឈឺ អាពាធ
បន្ទោរបង់ ដោះទុក្ខសត្វ
ឈ្មោះ នាម, ព្រះនាម
គ្រឿងអាហារ ចង្ហាន់, ចង្ហាន់បិណ្ឌបាត
គ្រឿងផឹក ភេសជ្ជៈ
ស្លាប់, មរណភាព អនិច្ចធម្ម, សុគត
ឲ្យ, ជូន, ឧបត្ថម្ភ ប្រគេន, ថ្វាយ, បូជា, បវារណា
អប់រំ, ប្រដៅ… ទេសន៍, ទេសនា
ក្បាល ព្រះកេស, ព្រះសិរសា
ជើង ព្រះបាទ
ដៃ ព្រះហត្ថ
ខ្លួន កាយ, ព្រះកាយ
ភ្នែក ព្រះនេត្រ
ធ្មេញ ព្រះទន្ត
អណ្ដាត ព្រះជីវ្ហា
ច្រមុះ នាសា, ព្រះនាសា
ឈាម លោហិត, ព្រះលោហិត
ព្រះសូរង
សក់ កេសា, ព្រះកេសា
ត្រចៀក ព្រះសោត, ព្រះសោតា
ពោះ ព្រះឧទរ
មាត់ ព្រះឱស្ឋ
ផ្ចិត ព្រះនាភិ
ភ្លៅ ព្រះឧរូ
សាច់ ព្រះមំសៈ
មុខ ព្រះភ័ក្រ្ត
ថ្ពាល់ ព្រះប្រាង្គ
រោម ព្រះលោមា
ដោះ ព្រះថនៈ
ថ្ងាស ព្រះនលាដ
ចិញ្ចើម ព្រះភមូ
សម្បុរ ព្រះឆវីវណ្ណ
កែងជើង ព្រះបណ្ហិ
ស្មងជើង ព្រះជង្ឃា
ជង្គង ព្រះជាណុ
ខ្នង ព្រះប្រឹស្ឋ, ព្រះបិដ្ឋិ
ចង្កូម ព្រះទាឋា
សម្លេង ព្រះសូរសៀង
សម្ដី, ពាក្យនិយាយ ព្រះវាចា, សង្ឃដិកា, ពុទ្ធដិកា
ចង្កា ព្រះហនុ
ខ្ញុំ តថាគត (តាក់ ថា គត់ ប្រើបានតែព្រះពុទ្ធប៉ុណ្ណោះ )
កើត ប្រសូត

ពាក្យដែលមានពណ៌ក្រហមនេះ ភាគច្រើនជារាជស័ព្ទ ច្រើនប្រើជាមួយព្រះពុទ្ធជាម្ចាស់ តែព្រះសង្ឃក៏អាចប្រើបានដែរ ។

ស្នាក់នៅ, រស់នៅ គង់
ឆ្នាំ វស្សា, ព្រះវស្សា
អាយុ ព្រះជន្ម
លាចាកភេទជាសង្ឃ សឹក
បង្គន់ វច្ចកុដិ (វាច់ ចាក់ កុត )
ងូតទឹក ស្រង់ទឹក
លុយ បច្ច័យ , បច្ច័យបួន
រូបថត ឆាយា, ឆាយាលក្ខណ៍
បាទ ពរ, ចម្រើនពរ
គ្រឿងស្លៀកពាក់ សំពត់ចីវរ
ទីដេកទីអង្គុយ សេនាសនៈ
ថ្នាំកែរោគ គិលានៈ, ឱសថ
ឈើចាក់ធ្មេញ ឈើស្ទន់, ស្ទន់
ទិញ ឬ លក់ ជាវ
ប្រាប់ ពិត, ទូល
ចិត្ត ព្រះទ័យ
ទឹកចិត្ត ទឹកព្រះទ័យ
សួរ សួរ, ទូលសួរ
អញ្ជើញ និមន្ត, អារាធនា, យាង(សម្រាប់សម្ដេច)
សិស្ស សមណសិស្ស
និស្សិត សមណនិស្សិត
ភេទ សមណភេទ

សូមបញ្ជាក់ជូនថា សង្ឃស័ព្ទនៅមានច្រើនទៀត អាត្មានឹង update ជាបន្ត ។ ម្យ៉ាងទៀត​បើលោកអ្នកអានមានចម្ងល់ពីសង្ឃស័ព្ទដទៃទៀត សូមវិចារមកចុះ អាត្មានឹងបញ្ជាក់​ជូន។

Advertisements

12 ចំលើយ

  1. ខ្ញុំព្រះករុណាសូមអរព្រះគុណដល់ការចែកចាយនៅពាក្យពេជទាំងនេះ ដល់ ខេមរាទូទៅ ។ សូមព្រះតេជគុណប្រកបដោយសេចក្តីសុខសប្បាយ !

    • រីករាយណាស់ ចំពោះវត្តមានរបស់ហនុមាននៅលើទឹកដី​វត្តព្រះពុទ្ធមានបុណ្យ​ ។

      • ខ្ញុំបាទព្រះករុណាសូមអរព្រះគុណ ព្រះករុណាមានព្រះនាមអ្វីដែរ ហើយព្រះអង្គមានព្រះជនប៉ុន្មានព្រះវស្សាដែរ ? បានជាព្រះអង្គកោះឧបាសកpeeh07 ថាបងៗទៅវិញ ? ហេតុម្តេចបានព្រះអង្គមិនកោះថា ញោមទៅវិញ ? ខ្ញុំព្រះករុណា សូមកែរដល់ពាក្យថាញោម ពាក្យថាញោមអាចប្រើជាជនទូទៅបាន មិនចាំបាច់តែសំរាប់ឪពុកម្តាយទេ ទាន ! សូមព្រះអង្គខម្មាទោសដល់ខ្ញុំករុណា បើមានការខុសឆ្គង !

      • អរគុណណាស់ចំពោះមតិយោបល់របស់ហនុមាន(ដែលហៅដូចនេះ ព្រោះអាត្មាមិនស្គាល់អត្តសញ្ញាណរបស់ហនុមាន ហើយហៅ​បង​peehs07 ថាបង ព្រោះមើលតាមរូបថត) ។ជាការពិត ពាក្យ ញោមអាចប្រើសំរាប់ហៅមនុស្សទូទៅបានតែចំពោះតែម្នាក់ៗប៉ុណ្ណោះ​ បើ​ច្រើននាក់ទាល់តែផ្សំជាមួយពាក្យដទៃទៀត ដូចជា ញាតិញោម ញោមទាំងអស់គ្នា ញោមៗ ជាដើមជំនួសវិញ ។ ចំពោះពាក្យ​ដែល​អាត្មាប្រើថា​បង ឬលោកបងនេះ ហៅតាមបែបអ្នកស្រុក ស្ដាប់ទៅ​ហាក់ជិតស្និតបន្ដិច ម្យ៉ាងប្រើយ៉ាងនេះក៏មិនមានទាស់ដែរ ព្រោះញោមៗអាចប្រើភាសាសាមញ្ញធម្មតាក៏បាន ដើម្បីកុំ​ឲ្យមាន​ការ​លំបាកដល់អ្នកដែលមិនចេះសង្ឃស័ព្ទ រហូតមិនហ៊ាននិយាយជាមួយ​ព្រះសង្ឃ ។ ចំពោះនាម​របស់អាត្មា ក្នុងពុទ្ធសាសនា ហៅ ផរណសីលោ បើក្នុងភាសាអ្នកស្រុក ហៅ ផល្លី កើតឆ្នាំ ១៩៧៩ ។

      • អរព្រះគុណ ព្រះផរណសីលោ ខ្ញុំព្រះករុណា សូមថ្លែងអំណរព្រះគុណ ដល់ព្រះអង្គដែលបានចំណាយពេលេវលា តមមកខ្ញុំព្រះករុណាវិញ ។ ខ្ញុំព្រះករុណា មិនបានធ្លាប់បួស ឬ ក៏ រៀន ខេមរះភាសាអោយបានច្បាស់លាស់ជ្រៅជ្រះទេ ។ ហេតុនឹងបានជាខ្ញុំព្រះករុណា មាន សេចក្តីងឺងឆ្ងល់ ហើយបានចោទ នៅសំណួរនោះ ដល់ព្រះតេជគុណ សូមព្រះអង្គជ្រាប ! សូមអរព្រះគុណ

  2. អរព្រះគុណព្រះតេជគុណ កូណាអត់សូវចេះច្រើនទរចំពោះសង្ឃសព្ទ័ ឥឡូវចេះច្រើនហើយ

  3. ខ្ញុំព្រះករុណាសូមអរព្រះគុណ ដែលបានចែករំលែកនូវ ចំណេះដឹងខាងលើ ល្អណាស់!

    តើព្រះអង្គអាចដាក់នូវព្រះវិន័យរបស់ភិក្ខុ ទាំង២២៧(?) ឱ្យមើលផងបានទេ?

    មួយទៀតខាងព្រះគម្ពីរព្រះត្រៃបិដក តើព្រះអង្គអាច សរសេរដាក់ជាសម្រាយឬបកប្រែជាភាសារ ខ្មែរយើង ចែកទានមើលឬអានផងបានទេ?

    • ចំរើនពរបងpeehs07 !
      សូមស្វាគមន៍ វត្តមានរបស់បង ។ ចំពោះសំណុមពររបស់បង ប្រហែលជាមិនអាចច្រើនជាង ព្រោះមានទំព័រច្រើនៗណាស់ ! ចំពោះព្រះត្រៃបិដកបងអាចចូល​ ទៅមើលតាមអាស័យដ្ឋានខាងក្រោមបាន ។
      http://buddhistacademyofpuc.org/index.php?option=com_content&view=article&id=58

      • អរគុណព្រះតេជគុណ ដែលបានផ្តល់នូវគេហទំព័រខាងលើនេះ គឺមានតម្លៃណាស់ សំរាប់ចង់ដឹងនិង ស្រាវជ្រាវរឿង ព្រះពុទ្ធសាសនា! តែមិនដឹងថា មើលអង្កាល់ចប់ទេ
        ១១០ក្បាលឯណោះ! ប្រហែលដល់តែបួសហើយ ទើបមើលចប់!

  4. សូមថ្វាយបង្គំ និងសូមអរព្រះគុណ ដែលតេជគុណចូល​រួមផ្តល់មតិក្នុងទំព័រភាសាខ្មែរ (Khmerling) ។ តាមរយៈ​មតិរបស់ព្រះតេជគុណក្នុងទំព័រភាសាខ្មែរ និងក្នុងទំព័រនេះ ទំនងជាតេជគុណ​មានទំនោរទៅខាងវចនានុ​ក្រមពុទ្ធ​សាសនបណ្ឌិត្យ (វចនានុក្រមសម្តេចសង្ឃជួន ណាត) ។​ ដោយហេតុនេះ ខ្ញុំកុណាសូមជួយជាមតិខ្លះអំពីសំណេរ​មួយចំនួនក្នុងទំព័រនេះ ។ សំណេរទាំងនេះគួរប្តូរបានទេ?
    ចំរើន – ចម្រើន ; ជំរាប – ជម្រាប ; និង សំរាប់ – សម្រាប់ ។

    និងទំនងជាកំហុសដោយអចេតនា៖ បង្ទោរបង់ – បន្ទោរបង់។​

    សូមអរព្រះគុណ

  5. ខ្ញុំកូណា​សូម​អរព្រះគុណ​ដល់​លោក​បង​ដែល​បាន​ចែក​ចាយ​នូវ​ចំនេះ​ដឹង​ដ៏មាន​តំលៃ​នេះ។ កូណា​ត្រូវតែ​ចំលង​ទុក​ រៀន​អាន​អោយ​រត់​មាត់បន្តិច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: