ដំណឹងអនិច្ចធម្ម

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាសិស្សគណ ពុទ្ធបរិស័ទ និងជាក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយ ​សម្ដេច​ព្រះឧត្តមមុនី ហេង លាងហោ វិសារទប្បញ្ញោ អនុប្រធាននៃ​ថេរសភា​សង្ឃនៃពុទ្ធសាសនា ជាអគ្គាធិការរងពុទ្ធិកសិក្សា ជានាយក​ពុទ្ធិក​វិទ្យាល័យ​​ព្រះសុរាម្រឹត ជាអនុគណខ័ណ្ឌ៧មករា និងជា​ព្រះចៅ​អធិការ​វត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ បាន​ទទួលអនិច្ចធម្ម នៅថ្ងៃអាទិត្យ ៩កើត ខែអស្សុច ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង៥.០០នាទី​ល្ងាច ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ ។

ព្រះសព តម្កល់ទុកក្នុងវត្តព្រះពុទ្ធមានបុណ្យ ដើម្បីប្រារព្ធពិធីបុណ្យតាម​ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ។

ដំណឹងនេះ ចាត់ទុកជាការ យាង និមន្ត អញ្ជើញ សម្ដេច ទ្រង់ ព្រះសង្ឃ សិស្សគណ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ និងក្រុមគ្រួសារ ញាតិមិត្ថរបស់ព្រះសព ។

Advertisements

6 ចំលើយ

  1. សូមព្រះអង្គបាននិមន្តទៅដល់ឋានបរមសុខ…

  2. សម្ដេច​លោក​អនិច្ចធម្ម​ឬ?

  3. ខ្ញុំព្រះករុណា សូមថ្លែងនៅសេចក្តីសោកស្តាយ នឹង សូមចូលរួមទុក្ខដល់គ្រួសារ របស់ សម្ដេច​ព្រះឧត្តមមុនី ហេង លាងហោ វិសារទប្បញ្ញោ ។ សូមវិញ្ញាណខន្តរបស់ព្រះគ្រូ បានទៅសោយសុខនៅបរមនិព្ពាន កុំបីឃ្លាងឃ្លៀតឡើយ !

  4. ខ្ញុំព្រះករុណា សូមចូលរួមមរណៈទុក្ខ ចំពោះសម្តេចព្រះឧត្តមមុនី ហេង លាងហោ វិសាទប្បញ្ញោ ដែលព្រះអង្គបានចូល ទីវង្គត់ឬអនិច្ចធម្ម សូមឱ្យព្រលឹង វិញ្ញាណរបស់ព្រះអង្គ បានទៅសោយសុខ នៅឋានសួគ៌ នាយកុំបីឃ្លៀងឃ្លាតឡើយ !

  5. សូមចូលរួមរំលែកមរណៈទុក្ខផង!
    ថ្វីត្បិតតែព្រះអង្គយាងទៅមែន ប៉ុន្តែព្រះអង្គបានបន្សល់ទុកនៅ កេរ្តិ៍ឈ្មោះ ឬអាចនិយាយបានថា ធ្វើសេចក្តីល្អជូនដល់មនុស្សទាំងឡាយ ដែលជាពុទ្ធបរិស័ទយើង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: