ពិធីបុណ្យព្រះសពសម្ដេចព្រះឧត្តមមុនី ហេង លាងហោ

ជាដំបូង ខ្ញុំព្រះករុណាអាត្មាភាព សូមខន្តីអភ័យទោសចំពោះការយឺតយ៉ាវរាល់​សកម្មភាព និងដំណឹងទាំងឡាយដែលទាក់ទងនិងពិធីបុណ្យរបស់ព្រះសព​សម្ដេចព្រះឧត្តមមុនី ហេង លាងហោ វិសារទប្បញ្ញោ អនុប្រធានថេរសភាសង្ឃនៃ​ពុទ្ធសាសនា ជាអគ្គាធិការរងពុទ្ធិកសិក្សា ជានាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាអនុគណខណ្ឌ ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខណ្ឌ​ ៧មករា រាជធានីភ្នំពេញ ។

ម្យ៉ាងទៀត ក៏សូមថ្លែងនូវអំណអរព្រះគុណ និងអរគុណផងដែរ ចំពោះព្រះវត្តមាន និងវត្តមានរបស់ សម្ដេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី​ និងពុទ្ធបរិស័ទទូទៅ ក្នុងពិធីបុណ្យរបស់ព្រះសព​ ហើយក៏សូមអរគុណរាល់សាររំលែកទុក្ខទាំងអស់ផងដែរ ។

ក្នុងឱកាសនេះ សូមប្រគេន និងជម្រាបជូនថា ព្រះសព ដម្កល់ទុកក្នុងមហាកុដិ​វត្តព្រះពុទ្ធមានបុណ្យ ដើម្បីប្រារព្ធពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណី​ព្រះពុទ្ធសាសនា ចំនួន ៧ខែ ដោយមានធ្វើពិធីសង្ឃទាន ដើម្បីឧទ្ទិស្សថ្វាយ​មហាកុសលដល់បដិសន្ធិវិញ្ញាណរបស់ព្រះសពជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីនោះទៅ ព្រះសពនឹងត្រូវដង្ហែទៅបញ្ចុះក្នុងចេតិយដែលសិស្សគណបានកសាងទុកប្រគេននៅ​ក្នុងវត្តស្រាប់ ។

បុព្វហេតុដែលទូលបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នាជាសិស្សគណ និងក្រុមញាតិ​​ដម្កល់ព្រះសពទុក៧ខែ​ និងធ្វើការបញ្ចុះនេះ  បានទទួលព្រះយោបល់ពី​សម្ដេច​ព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសុមេធាធិបតី​ និងសម្ដេចគ្រប់ឋានុក្រម​ផង ពិសេសដើម្បីសិស្សគណ​ និងក្រុមញាតិ ព្រមទាំងពុទ្ធបរិស័ទបានគោរពបូជា និងធ្វើ​បុណ្យថ្វាយដល់ព្រះបដិសន្ធិវិញ្ញាណព្រះសពឲ្យបានសមតាមព្រះឋានៈផង។ ចំពោះ​ការបញ្ចុះដោយយោងទៅលើសម្ដេចជាប់ខ្សែស្រឡាយចិន(សម្ដេចតែងមានសង្ឃដិកា​ថា«អាត្មាក៏ចិនដែរ»)។

សម្រាប់សកម្មភាពនៃការរៀបចំពិធីបុណ្យវិញ ចាប់តាំងពីសម្ដេចព្រះឧត្តមមុនីបាន​អនិច្ចធម្ម​​កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ កន្លងមក​ រយៈកាល១០​ថ្ងៃដំបូង សិស្សគណ ក្រុមញាតិ និងពុទ្ធបរិស័ទបានប្រារព្ធពិធីធំដុំ ដោយមានការយាង និមន្ថ និងអញ្ជើញចូលរួមពិធីបុណ្យពីសំណាក់សម្ដេច ព្រះសង្ឃ និងឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ និងក្រុមញាតិជិតឆ្ងាយ ហើយ​បន្ទាប់ពីនោះមក ក៏មានការនិមន្តចូលរួមបង្សុកូលដោយព្រះមេគណ អនុគណ ព្រះសង្ឃ​ ដែលនិមន្ដមកពីខេត្តនានា និងខណ្ឌទាំង៨ នៅក្នុងរាជធានីភ្នំពេញ ទៅតាម​ការកំណត់ពីក្រសួង និងសាលាព្រះមេគណផងដែរ ។

ខាងក្រោមនេះ ជាសកម្មភាពខ្លះដែលបានប្រព្រឹត្តឡើងនៅក្នុងពិធីបុណ្យរបស់​ព្រះសព​សម្ដេចព្រះឧត្តមមុនីហេង លាងហោ

»សម្ដេចសង្ឃគ្រប់ឋានានុក្រមយាង និងនិមន្ដគោរពវិញ្ញាណក្ខន្ធព្រះសព

»លោកអភិបាលខណ្ឌ ៧មករា និងមន្រ្ដីក្រោមឱវាទចូលរួមរំលែកទុក្ខ

»ព្រះអនុគណខណ្ឌឬស្សីកែវ និងព្រះសង្ឃក្រោមឱវាទនិមន្ដបង្សុកូលប្រគេនព្រះសព

»សមណសិស្ស សមណនិស្សិត និមន្ដវន្ទា និងបង្សុកូលប្រគេនព្រះសព

សូមទស្សនាផងដែរ នៅក្នុងបណ្ណាល័យរូប សូមព្រះអរគុណ និងអរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: