ចូលរួមសូត្រមន្តបង្សុកូលនៅស្ពានកោះពេជ្រ

ពិធីសូត្រមន្តបង្សុកូលនៅស្ពានកោះពេជ្រ

រសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០នេះ សាលាព្រះមេគណរាជធានីភ្នំពេញ និងក្រសួងធម្មការនិងសាសនាបានរៀបចំធ្វើពិធីសូត្រមន្តនិងបង្សុកូលមួយ នៅស្ពាន​កោះពេជ្រទីកន្លែងកើតសោកនាដកម្មរត់ជាន់គ្នាស្លាប់ជាង៣៤០នាក់ និងរងរបួសជាង​៣៩០នាក់ ។

ក្នុងពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃគ្រប់វត្តក្នុងរាជធានីភ្នំពេញ​និងមន្រ្ដីរាជការក្រសួងធម្មការ​ អាចារ្យ គណកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទមួយចំនួន​ផងដែរ ។​ ពិធីបានជួបជុំគ្នានៅវត្តបទុមវត្តី ហើយធ្វើពិធីហែរក្បួននាំគូរោនផ្កា និងបដា​រំលែកទុក្ខចេញពីទីវត្តឆ្ពោះទៅទីកន្លែងកើតឧបទ្ទវហេតុ និងប្រារព្ធពិធីសូត្រមន្ត​បង្សុកូល ដើម្បីឧទ្ទិស្សកុសលដល់សព ឲ្យពរជ័យដល់​អ្នករងរបួស​ឆាប់បានជា​សះស្បើយ​តែម្តង ។

សម្រាប់វត្តព្រះពុទ្ធមានបុណ្យ ក៏បានបញ្ជូនព្រះសង្ឃ ៥អង្គ និងអាចារ្យ គណកម្មការ ឲ្យ និមន្ត អញ្ជើញ ទៅចូលរួមក្នុងពិធីនេះ និងបានចូលរួមជាបច្ច័យចំនួន ១៥០០០០រៀល​ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: