បុណ្យបញ្ចុះព្រះសព សម្ដេចព្រះឧត្តមមុនី ហេង លាងហោ

ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាសិស្សគណ ពុទ្ធបរិស័ទ កូនក្មួយ និងក្រុម​ញាតិ ព្រមទាំងលោកអាចារ្យ គណៈកម្មការ វត្តព្រះពុទ្ធមានបុណ្យ សូមគោរពអារាធនានិមន្ដ សម្ដេច ព្រះរាជាគណៈគ្រប់ឋានានុក្រម និងព្រះករុណា ព្រះថេរានុថេរៈ សម្ដេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទសប្បុរសជន យាង និមន្ដ និង អញ្ជើញ ចូលរួមជួយឧបត្ថម្ភ ចាប់មគ្គផល និងអនុមោទនានូវមហាកុសលក្នុងពិធីបុណ្យបញ្ចុះព្រះសពរបស់ សម្ដេចព្រះឧត្តមមុនី ហេង លាងហោ ដែលនឹងប្រព្រឹត្ដទៅដូចកម្មវិធីខាងក្រោម ៖

កម្មវិធីបុណ្យ

ពិធីនេះមានរយៈពេល ៣ថ្ងៃៈ

» ថ្ងៃ ព្រហស្បតិ៍ ៩រោច ខែពិសាខ ព.ស២៥៥៥ / ២៦ ឧសភា ២០១១

៧   : ០០ ជួបជុំពុទ្ធបរិស័ទ សិស្សគណ កូនក្មួយចៅ និងក្រុមញាតិ ថ្វាយកម្រងផ្កា វន្ទាសុំ ខមាទោស រួចនមស្ការព្រះរតនត្រ័យ បង្សុកូលឧទ្ទិស ប្រគេន ចំពោះបដិសន្ធិវិញាណព្រះសព ។
៩   : ៣០ វេរចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ
១៤ : ៣០ និមន្ដព្រះសង្ឃ ៨៩អង្គចម្រើនព្រះបរិត្ត
១៦ : ៣០ យាងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស​ សម្ដេចព្រះមហាសង្ឃរាជ​ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះធម្មវិសេសទេសនា ។

» ថ្ងៃ សុក្រ ១០រោច ខែពិសាខ ព.ស២៥៥៥ / ២៧ ឧសភា ២០១១

៦   : ០០ ប្រគេនយាគូព្រះសង្ឃ
 ​​​​: ១៥ រំកិលព្រះសពដាក់លើរថយន្ដ ដង្ហែតាមដងវិថីនានា រួចលើកព្រះសព តម្កល់លើព្រះសុមេរុ (ព្រះមេន) ។
១០ : ​​០០ វេរចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ ៨៩ អង្គ
១៤ ​: ៣០ និមន្ដព្រះសង្ឃ ៨៩អង្គចម្រើនព្រះបរិត្ត
១៦ : ៣០ យាងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះសង្ឃនាយក​​នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះធម្មវិសេសទេសនា ។
១៩ : ០០ ថ្វាយកម្រងផ្កា គ្រឿងក្រអូប និងអុជកាំជ្រួច ផ្កា ភ្លើង ថ្វាយព្រះសព បន្ដបន្ទាប់មកសូត្រធម្មសង្វេគរហូតទល់ភ្លឺ ។

» ថ្ងៃ សៅរ៍ ១១រោច ខែពិសាខ ព.ស២៥៥៥ / ២៨ ឧសភា ២០១១

៤  : ៣០ រំកិលព្រះសព និមន្ដបញ្ចុះក្នុងព្រះចេតិយ
៦  : ០០ ប្រគេនយាគូព្រះសង្ឃ
៨  : ៣០ និមន្ដព្រះសង្ឃ ៨៩អង្គ គោចរបិណ្ឌបាត
៩  : ៣០ និមន្ដព្រះសង្ឃដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យ

អ្នកផ្ដើមបុណ្យ

សម្ដេចព្រះពោធិវង្ស អ៊ំ លឹមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ

សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ

ព្រះគ្រូសូត្រ ស្ដាំ ឆ្វេង និង ព្រះសង្ឃ វត្ដព្រះពុទ្ធមានបុណ្យទាំងអស់

ឯកឧត្ដម ស៊ុយ សែម និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម គាត ឈុន និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម ជាម យៀប និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម មិន ឃិន និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ព្រមទាំងបុត្រ
លោកឧកញ៉ា ថៃ សេងឡុង ព្រមទាំងបុត្រ
ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម ទៀង សេង និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម អ៊ុំ ញ៉ាញ់ និងលោកជំទាវ ព្រមទាំងបុត្រ
ឯកឧត្ដម កែប ជុតិម៉ា និងលោកជំទាវ ព្រមទាំងបុត្រ
លោកជំទាវ ក្រូច សំអាន  ព្រមទាំងបុត្រ
លោក គួច ថុងហាក់ និងភរិយា ព្រមទាំងបុត្រ
ឯកឧត្ដម វង់ សំអាត និងលោកជំទាវ ព្រមទាំងបុត្រ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងសាកលវិទ្យាល័យព្រះសីហនុរាជ

មន្រ្ដីសង្ឃ មន្រ្ដីរាជការ នៅក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទវត្តព្រះពុទ្ធមានបុណ្យ

2 ចំលើយ

  1. […] បុណ្យបញ្ចុះព្រះសព សម្ដេចព្រះឧត្តមម… LikeBe the first to like this . […]

  2. ខ្ញុំកូណាក្រាបថ្វាយបង្គុំលោកបង!

    វត្តខ្ញុំកូណា វត្តជម្ពូវ័នបានទទូលសំបុត្របុណ្យមួយសន្លឹកដែរ
    សង្ឃឹមថាថ្ងៃនិមន្ដទៅបុណ្យហ្នឹងបានស្គាល់លោកបង (ម្ចាស់ប្លកនេះ) ទៅចុះ!

បញ្ចេញមតិ