ដំណឹងផ្សេងៗ

ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំ ជាព្រះសង្ឃ សិស្សានុសិស្ស និងអាចារ្យ គណៈកម្មការ វត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ បានមូលមតិគ្នាជា​ឯកច្ឆ័ន ផ្ដើមធ្វើពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសប្រគេន សម្ដេចព្រះឧត្ដមមុនី ហេង លាងហោ ដែលព្រះអង្គបានទទួលអនិច្ចធម្ម កាលពីថ្ងៃអាទិត្យ ៩កើត ខែអស្សុជ ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១០ ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា នៅម៉ោង ៥.១៥នាទី ដោយជរាពាធ ។

អាស្រ័យដូចបានប្រគេន ទូលថ្វាយ ជម្រាបជូនខាងលើនេះ ខ្ញុំព្រះករុណា យើងខ្ញុំ សូម និមន្ដ យាង អញ្ជើញ ព្រះថេរានុថេរៈ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ មេត្តាចូលរួមចាប់មគ្គផល និង អនុមោទនាយកផល្លានិសង្ស តាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

កម្មវិធីបុណ្យ

ថ្ងៃសៅរ៍ ១២កើត ខែមិគសិរ ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១០ វេលាម៉ោង ២:៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ក្នុងមហាកុដិរបស់សម្ដេច ។

លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៣កើត  ត្រូវនឹងថ្ងៃទី ១៩ ខែឆ្នាំដដែល វេលាម៉ោង ៨ :០០ ព្រឹក ប្រារព្ធកម្មវិធីរាប់បាត្រព្រះសង្ឃ ៨៨ អង្គ បន្ទាប់មកនិមន្តព្រះសង្ឃ ៧អង្គស្វាធ្យាយ សត្តប្បករណាភិធម្ម និងវេរភត្តាហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

អ្នកផ្ដើមបុណ្យ

  • ព្រះសង្ឃ សិស្សានុសិស្ស របស់សម្ដេចព្រះឧត្ដមមុនី
  • លោកអាចារ្យ គណៈកម្មការវត្តព្រះពុទ្ធមានបុណ្យ
  • ក្រុមវេនបិណ្ឌទាំង១៤ និងពុទ្ធបរិស័ទទាំងអស់

2 ចំលើយ

  1. តើថ្ងៃណាធ្វើបុណ្យបូជាព្រះសពទៅព្រះតេជគុណ?

ទំលាក់ មួយចំលើយតប ទៅ ខេធី៤២ បោះ​បង់​ការ​ឆ្លើយ​តប