ធម្មធាតុសម្រាប់ផ្សំឲ្យជីវិតថ្លៃថ្នូរ

កម្មំ    វិជ្ជា   ច  ធម្មោ  ច         សីលំ    ជីវិតមុត្តមំ

ឯតេន   មច្ចា    សិជ្ឈន្តិ          ន  គោតេន  ធនេន  វា

ប្រែថា ៖ មនុស្សទាំងឡាយរមែងបរិសុទ្ធបាន​ដោយការងារដែលខ្លួនធ្វើ​ត្រូវ, ដោយវិជ្ជាដែលខ្លួនចេះដឹងពិតប្រាកដ, ដោយនាទីដែលខ្លួនបាន​ប្រតិបត្តិ​​ល្អ, ដោយសីលធម៌ដែលខ្លួនបានអប់រំប្រពៃ, ជីវិតខ្ពង់ខ្ពស់ មិនមែន​ដោយសារទ្រព្យសម្បត្តិ ឬដោយគោតត្រកូលនោះទេ  ។

ពុទ្ធភាសិតនេះ បំភ្លឺគំនិតរបស់យើងឲ្យយល់ថា អ្វីៗទាំងអស់មិនអាចធ្វើ​ឲ្យជីវិតបរិសុទ្ធ, ជីវិតថ្លៃថ្នូរបានទេ តែមនុស្សមានជីវិតបរិសុទ្ធ ថ្លៃថ្នូរ មក​តែ​អំពី​​ធម្មធាតុទាំងឡាយ ដូចដែលបានពោលមកខាងលើនេះ ។

ចាក បញ្ហាជីវិត ភិក្ខុធម្មបាល ខៀវ ជុំ

បញ្ចេញមតិ